សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសាររំលែកទុក្ខនិងចាត់ប្រតិភូកាកបាទក្រហមកម្ពុជា​ទៅចូលរួមពិធីបុណ្យសព​ អ្នកម្នាង​ អ៊ុក​ ផល្លារណឫទ្ធិ​
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)នៅព្រឹកថ្ងៃអង្គារ​ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ​ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ចំពោះមរណភាព​ អ្នកម្នាង​ អ៊ុក​ ផល្លារណឫទ្ធិ​ ដែលបានអនិច្ចកម្មកាលពីវេលាម៉ោង​ ២រសៀល​ ថ្ងៃទី​ ១៧​ ខែមិថុនា​ ឆ្នាំ២០១៨​​ ដោយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា​ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ឧត្តមភរិយា មាតា ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​ អ្នកម្នាង​ អ៊ុក​ ផល្លារណឫទ្ធិ សូមបានចាប់កំណើត​ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation