កម្ពុជា កំពុងរង់ចាំការសម្រេចចុងក្រោយពីEU លើករណីផ្តល់ ឬមិនបន្តផ្តល់EBA មកកាន់កម្ពុជា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមកុយគួងអ្នកនាំពាក្យក្រសួងការ បរទេសមាន ប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះថាក្រសួងការបរ ទេសនៅពុំទាន់បានទទួលលិខិតសម្រេចជាផ្លូវ ការពីសហភាពអឺរ៉ុបនៅឡើយទេព្រោះពេលវេលានៅកម្ពុជានិងនៅអឺរ៉ុបខុសគ្នា។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ទៀតថា-រាជរដ្ឋាភិបាលកម្ពុជាបានបំពេញទៅតាមលក្ខខណ្ឌជាច្រើនដែលសហភាពអឺរ៉ុបចង់បានដែលជាការផ្ដល់ព័ត៌មានគ្រប់ ជ្រុងជ្រោយទៅសហភាពអឺរ៉ុប។

ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា-រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនរបាយការណ៍គ្រប់ជ្រុងជ្រោយទៅ កាន់សហភាពអឺរ៉ុបហើយមក ដល់ពេល នេះកម្ពុជាកំពុងទន្ទឹងរង់ចាំនូវសេចក្តីសម្រេចចុងក្រោយរបស់គណៈ កម្មការអឺរ៉ុបពាក់ព័ន្ធទៅនឹងការផ្ដល់ EBAឬមនផ្ដល់ EBA នៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២០ នេះមកឱ្យកម្ពុជា។

ប៉ុន្តែពីប្រភពមន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា;កម្ពុជាទទួលបានផ្នែកខ្លះពីសេចក្តីសម្រេចរបស់គណៈកម្មការសហ ភាពអឺរ៉ុបក្នុងការបន្តផ្ដល់EBAដល់កម្ពុជានៅឆ្នាំ២០២០នេះពីព្រោះកម្ពុជាបានបំពេញទៅតាមលក្ខខណ្ឌដែលសហភាពអឺរ៉ុបចង់បានរួច រាល់អស់ហើយ។ នៅក្នុងឱកាសសម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ២កាលពីថ្ងៃទី១១ ខែកុម្ភៈម្សិល មិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា" ប្រទេសយើងកំសត់ណាស់ ហេតុអ្វី បានជាអ្នក ឯង យកអានេះគំរាមអានេះ។ ប៉ុន្តែកម្ពុជាសុខចិត្តដោះស្រាយបញ្ហាផ្សេងៗ តែមិនយកអធិបតេយ្យជាតិទៅប្តូរជាមួយជំនួយទេ"។

ការលើកឡើងរបស់សម្តេចតេជោ គឺសំដៅទៅលើរឿងEBA ខណៈដែលមានការគំរាម កម្ពុជាថានឹងដកពីកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ៖"បើគេអោយយើងអរគុណ តែបើគេដក ក៏មិនអីដែរគ្រាន់តែយើងពីមុនចំណេញច្រើន ព្រោះបង់ពន្ធអោយទីផ្សារអឺរ៉ុប បើគេដកយើងបង់ពន្ធអោយគេទៅ មានទៅទាស់ខុសអី"។ 

សូមបញ្ជាក់ថា;គណៈកម្មការអឺរ៉ុបនឹងចេញផ្សាយសេចក្តីសម្រេចទាក់ទងនឹងការដកប្រព័ន្ធអនុ គ្រោះពន្ធ(EBA) នៅ ចន្លោះម៉ោង៦ ល្ងាចដល់ ៨ យប់ ម៉ោងនៅប្រទេសកម្ពុជា។ កម្មការអឺរ៉ុបនឹងប្រកាសដកប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្មពីកម្ពុជា ដែលហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ»(EBA) ដែលនឹងត្រូវប្រកាសលទ្ធផលនារសៀលល្ងាចថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ចន្លោះម៉ោង ៦ល្ងាច ដល់ម៉ោង ៨ យប់ ម៉ោងនៅប្រទេសកម្ពុជា។

ឧស្សាហកម្មកាត់ដេរនិងស្បែក ជើងនៅកម្ពុជា បានចូរួមចំណែកជម្រុញកំណើនសេដ្ឋកម្ពុជា ក្នុងរង្វង់ជាង៧% និងបានផ្តល់ការងារដល់កម្មករ កម្មការិនីប្រមាណជិត1លាន និងអ្នកផ្តល់ដោយប្រយោលប្រមាណជាង ២លាននាក់ផងដែរ រួមមានអ្នកលក់ដូរម្ហូបអាហារ ផ្ទះជួល សេវាដឹកជញ្ជូន ។ល។ហើយផលិតផលកាត់ដេរនិងស្បែក ជើងបាននាំចេញទៅលក់លើទីផ្សារអន្តរជាតិ រួមមានបណ្តាប្រទេសសហភាពអឺរ៉ុប អាមេរិក ជប៉ុន ក្នុង1ឆ្នាំៗមានទំហំទឹក ប្រាក់ប្រមាណ៥០០០លានដុល្លា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation