ក្រសួងបរិស្ថាន និងបំបួសដើមឈើក្នុងតំបន់ព្រៃឡង់ នៅថ្ងៃទី១៤-១៥កុម្ភៈ ដើម្បីបង្កើនសេចក្តីស្រឡាញ់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំកម្មវិធីបោះតង់បរិស្ថាន និងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខនេះ ដោយគ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងតំបន់ និងជុំវិញព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារអភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជានិយាយជារួម និងជាពិសេសនៅតំបន់ព្រៃឡង់។

គោលបំណង នៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន និងពិធីបំបួសដើមឈើនេះ គឺដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលយើងមាន។

សូមបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើត ជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់ សហគមន៍តំបន់ការពារធម្មជាតិចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភរិក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation