គុយបា អរគុណកម្ពុជា ដែលជំទាស់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចគុយបា ពីសំណាក់អន្តរជាតិ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត ឱ្យ លោក ជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (HE. Mrs. Liurka Rodriguez Bar riose ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរបសមនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ។

បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តម កែវ ពិសិដ្ឋនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋ សភា មានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួបនោះលោក ជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ឯកអគ្គរដ្ឋទូត បានជំរាបសម្តេច អគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា កម្ពុជាថា៖គុយ បា -កម្ពុជា មានទំនាក់ទំនងការបទូត ជាមួយគ្នា៦០ឆ្នាំមកហើយ ប្រទេសទាំងពីរបានជួយ គ្នា និងគាំទ្រគ្នាទៅវិញ ទៅមកគ្រប់កាលៈទេសៈ ទាំងលើឆាកអន្តរជាតិ និងតំបន់។

លោក ជំទាវ ឯកអគ្គរដ្ឋគុយបា មានប្រសាសន៏បញ្ជាក់ទៀតថា;លោកជំទាវសូមថ្លែងអំណរ គុណ យ៉ាងខ្លាំងដល់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានជំទាស់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរ ជាតិមកលើប្រទេសគុយបា ហើយ កម្ពុជា តែងតែគាំទ្រគុយបា ជារៀងរហូតមក។នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ជំទាវ នៅកម្ពុជា ដើម្បីបន្តពង្រឹងកិច្ចសហប្រតុបត្តិការរវាងកម្ពុជា គុយបា ឲ្យកាន់តែល្អប្រសើរថែម។

នៅក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា-កម្ពុជា-គុយ បា មានទំនាក់ទំនងទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមក ហើយ នៅឆ្នាំ២០២០ នេះគឺជាគម្រប់ ៦០ឆ្នាំនៃទំនាក់ ទំនងការទូតរវាងប្រទេសទាំង ពីរ។


សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានបញ្ជាក់ទៀតថា,ចំណងការទូត នេះត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើក កម្ពស់រហូត ដល់ពេលបច្ចុប្បន្ន។ ប្រទេស គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា តែងតែជួយ និងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេល កម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហា អំណាច មួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើម ទំនាក់ទំនងការទូតឡើងវិញ។

សម្តេចអគ្គមហាពញាចក្រី ប្រធាន រដ្ឋសភាបានបញ្ជាក់ថា,ជាមួយគ្នានោះគុយបាបានផ្តល់ជំនួយបន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយ តបទៅនឹងតម្រូវការ ចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាកតោក យ៉ាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ» ។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានចាត់ ទុកបេសកកម្មការទូត របស់លោកជំទាវ នៅ កម្ពុជា ពិតជាមានសារៈសំខាន់ខ្លំាង ដល់ការបន្ត ថែរក្សា លើកកម្ពស់ និងរឹត ចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការដ៏យូរលង់នេះ ឱ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត។

សម្តេចប្រធានរដ្ឋសភាបញ្ជាក់ថា ប្រទេសទាំងពីរ មានបទពិសោធន៍ឆ្លងកាត់ ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ដែលជះឥទ្ធិពលអវិជ្ចមានដល់ សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។ ការគាំទ្រគ្នាទៅវិញទៅមកជាកត្តាដ៏សំខាន់ និងចាំបាច់ ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលពិភពលោក កំពុងឈានទៅរក និន្នាការឯកតោភាគីនិយម។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានលើកឡើងថា រដ្ឋសភាកម្ពុជា មានក្រុមមិត្តភាពសភាកម្ពុជា-គុយបា ដែលជាយន្តការមួយដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង រវាងស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ សំដៅគាំទ្រគ្នាទៅវិញទៅមកលើ វេទិកាអន្តរសភា តំបន់ និងពិភពលោក។សម្តេចប្រធានរដ្ឋសភាសង្ឃឹមថាក្នុងអាណត្តិការទូតថ្មីនេះ លោក ជំទាវ នឹងបន្តសហការល្អដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិ បត្តិការនៃប្រទេសទាំងពី កម្ពុជា -គុយបាឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ទន្ទឹមនិងនេះ សម្តេចបានគូសបបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្របេសកកម្មការទូតរបស់ លោកជំ ទាវ ហើយនឹងធ្វើកិច្ចសហប្រតិ បត្តិការពេញ លេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវប្រ ចាំកម្ពុជាទទួលបានជោគ ជ័យ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation