ព័ត៌មានជាតិ

លោកជំទាវជូ ប៊ុនអេង ៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល នៅតែបន្តផ្តល់សិទ្ធស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេសដដែល

image

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

អញ្ជើញបើកកិច្ចប្រជុំត្រៀបរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី២ស្តីពីកតិកាសញ្ញាពិភពលោកសំរាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅសណ្ឋាគារភ្នំពេញ។

លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សបានថ្លែងអះអាងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិ បាលនៅតែបន្តផ្តល់សិទ្ធស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេសដដែល ជាពិសេសគឺប្រទេសថៃបើទោះ បីជាសព្វថ្ងៃធ្វើជូនពួកគេបានមួយលានប្រាំបីម៉ឺននាក់ហើយ នោះ។

លោកជំទាវជូ ប៊ុនអេងបានលើកឡើងថា ពលករខ្មែរសព្វថ្ងៃនេះគឺភាគច្រើនមានសិទ្ធិ ស្របច្បាប់បន្ទាប់ពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សហការគ្នាជាមួយប្រទេស ដែលជាដៃ
គូហើយជាប្រទេសដែលពលករខ្មែរកំពុងធ្វើការនៅទីនោះ។

លោកជំទាវជូ ប៊ុនអេង ក៏នៅតែសម្តែងការព្រួយបាម្ភចំពោះពួកគេ ដដែលជាពិសេសគឺទាក់ទងនឹងផ្នែកច្បាប់ខណៈដែលពួកគេជួបប្រទះនឹងបញ្ហាអ្វីមួយ ដោយ សារតែពួកគេនាពេលកន្លងទៅបានលួចទៅធ្វើការមិនស្របច្បាប់ហើយមិនមកបំពេញបែបបទ ដែលរាជរដ្ឋាភិបាលបានកំណត់ទីតាំងដោយសារតែពួកគេកំពុងជាប់ដៃធ្វើការនិងមិនមានការ អនុញ្ញាតិពីនិយោជិតពួកគេជាដើមនោះ។
បើតាមលោកជំទាវជូ ប៊ុនអេង បានឲ្យដឹងទៀតថា នាពេលបច្ចុប្បន្នទេសន្តប្រវេសន៍កម្ពុជាប្រមាណ១០ភាគរយបានសំណាក់ស្រុកនៅក្រៅប្រទេស ដោយក្នុងនោះក៏មាន អ្នកមិនស្របច្បាប់ផងដែរ៕