​ ២០១៩-២០២១ រដ្ឋាភិបាលស្វីស ផ្ដល់ថវិកា១២លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលជួបលោកជំទាវ ការីនសាឡឺណូ Carin SALERNO ឯកអគ្គរដ្ឋទូតថ្មីប្រទេសស្វីសប្រចាំនៅកម្ពុជានៅទីស្តីការក្រសួង។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនបានជម្រាបជូនលោកជំ ទាវឯកអគ្គរដ្ឋទូតថាក-ម្ពុជា និង ស្វីសមានទំនាក់ទំនងការទូតយូរមកហើយ។រាជរដ្ឋាភិបាលកម្ពុជា គាំទ្របេសកកម្មការទូតរបស់លោកជំទាវប្រចាំនៅកម្ពុជា។

ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតស្វីសបានសម្ដែងនូវសេចក្តីរីករាយនៅ ពេលដែលរដ្ឋាភិបាលស្វីសតែងតាំងលោក ជំទាវជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។កម្ពុជានិងស្វីសមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ1963 ហើយទំនាក់ ទំនងប្រទេសទាំងពីរកាន់តែជិតស្និតសិត។

លោកជំទាវឯកអគ្គរដ្ឋទូតស្វីសបញ្ជាក់ថា-រដ្ឋាភិបាលស្វីសបានផ្ដោតសំខាន់ទៅលើវិស័យសុខា ភិបាលដែលជួយទៅលើសុខ ភាព កុមារ,សុវត្ថិភាពស្បៀង , វិស័យកសិកម្ម។ចំពោះវិស័យសុខាភិបាលនៅកម្ពុជាស្វីសនៅតែបន្តគាំទ្រដល់ថវិកាប្រចាំឆ្នាំចំនួន4លានហ្វ្រង់ស្វីស ដែលស្មើនឹង 4 លានដុល្លារក្នុង1ឆ្នាំដល់មន្ទីរ ពេទ្យគន្ធបុប្ផាបើទោះបីជាបច្ចុប្បន្ននេះមន្ទីរ ពេទ្យគន្ធបុប្ផាត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិត ជន ជាតិខ្មែរក៏ដោយ។នៅឆ្នាំ 2019 ដល់ 2021 រដ្ឋាភិបាលស្វីសផ្ដល់ថវិកាចំនួន 12លានស្រង់ស្មើនឹង 12 លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។

រដ្ឋាភិបាលស្វីសបានគាំទ្រថវិកាដល់មន្ទីរ ពេទ្យគន្ធបុប្ផានៅកម្ពុជាចាប់តាំងពីឆ្នាំ 1994ថវិកាឧបត្ថម្ភ សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាពីឆ្នាំ 1994 ដល់បច្ចុប្បន្ន មានទឹកប្រាក់ប្រមាណ 60លានហ្វ្រង់ស្វីស។

នៅក្នុងជំនួបពិភាក្សានោះដែលលោក ជំទាវឯកអគ្គរដ្ឋទូតស្វីសបានជម្រាបជូនឯកឧត្តមឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុនថា-ស្វីសបានផ្ដល់ការបណ្ដុះ បណ្ដាល ដល់មន្ត្រីកសិកម្ម និងផ្នែកបដិសណ្ឋារកិច្ចទទួល ភ្ញៀវទេសចរណ៍និងផ្ដល់ជំនួយសមដល់ស័យដោះមីនពីឆ្នាំ 2020-2025នូវថវិកា6 លានហ្វ្រង់ស្វីសស្មើ6លានដុល្លាបន្ថែមទៀតដល់កម្ពុជាតាមផែន ការកម្ពុជានឹងបញ្ចប់ការដោះមីននៅឆ្នាំ 2025 ដែលកម្ពុជានឹងគ្មានគ្រាប់មីន។

ជាមួយគ្នានោះរដ្ឋាភិបាលស្វីសបានផ្ដល់ជំនួយលើអភិបាលកិច្ចល្អនិងវិមជ្ឈការនៅកម្ពុជាដោយ មានកិច្ចសហការជាមួយនឹង ក្រសួងមហាផ្ទៃ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែង អំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានផ្តល់ជំនួយដល់វិស័យបោសសំអាតមីននៅកម្ពុជានិងជំនួយអភិវឌ្ឍន៍ជាច្រើនទៀតនៅកម្ពុជា។ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការបន្តទៅទៀតនឹងជំរុញបង្កើនទំហំពាណិជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែបានខ្ពស់ជាលំដាប់។

លោកជំទាវឯកអគ្គរដ្ឋទូតស្វីសបានជម្រាបដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា-នៅក្នុងឆ្នាំ 2020នេះលោកជំទាវនិងដឹក នាំអ្នកធុរកិច្ចជាប្រធានក្រុមហ៊ុនធំៗរបស់ស្វីសមកសិក្សាពីសក្តានុពលវិនិ យោគនៅកម្ពុជានិងជំរុញទេសចរណ៍ស្វីសមកកម្ពុជាដើម្បីឲ្យកម្ពជាមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់មូលនិធិដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុង1ឆ្នាំ10 លានដុល្លារ. កាកបាទក្រហមកម្ពុជាផ្ដល់ថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយឆ្នាំ1លានដុល្លារ។រាជរដ្ឋាភិបាលបានបង្កើតមូលនិធិគន្ធបុប្ផាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា1ឆ្នាំប្រមាណ ជា5លានដុល្លារ។ រដ្ឋាភិបាលស្វីស ជាដៃគូសន្ទនា ដោយផ្នែកជាមួយ នឹងអាស៊ាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation