អូស្ត្រាលីសន្យាបន្តផ្តល់ជំនួយដល់កម្ពុជា និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកប៉ាភ្លូ ស៊ីហូកាន (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរ សាទរឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលី ដែលត្រូវបានតែងតាំងឲ្យមកបម្រើការនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រសួងការបរទេស រួមទាំងថ្នាក់ដឹកនាកម្ពុជា នឹងត្រៀមសហការជាមួយឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលី ដើម្បីឲ្យបេសកកម្មការទូតប្រកបដោយជោគជ័យ ពោលគឺឲ្យទំនាក់ទំណងរវាងអូស្ត្រាលីកាន់តែមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីតួនាទីសំខាន់របស់អូស្ត្រាលីតាំងពីដើមរៀងមក ជាពិសេសដំពើរការស្វែងរកសន្តិភាពនៅកម្ពុជា។ ឯកឧត្តមឧប នាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រទេស អូស្ត្រាលីដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំប្រឹងប្រែងរកសន្តិ ភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងឱកាសជំនួបទ្វេភាគីនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការរំលែកទុក្ខដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលីដែលកន្លងមកទទួលរងគ្រោះដោយភ្លើងឆេះព្រៃបង្កឲ្យមានវិនាសកម្មជាច្រើន។


ជាការឆ្លើយតបឯកឧត្តម ប៉ាភ្លូ ស៊ីហូកានឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី បានសម្តែងនូវក្តីរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមកធ្វើការជាមួយកម្ពុជា និងអរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលទទួលរងគ្រោះដោយសារភ្លើងឆេះព្រៃ។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ នឹងសន្យាធ្វើឲ្យប្រទេសទាំងពីរមានកិច្ចសហ ប្រតិបត្តិការកាន់តែស៊ី ជម្រៅ និងរីកចំរើនបន្ថែមទៀត ជា ពិសេសខាងវិស័យពាណិជ្ជ កម្ម ជម្រុញឲ្យមានការផ្លាស់ប្តូរនៅទំនាក់ទំនងមនុស្សនិងមនុស្ស ទាំងវិស័យទេសចរណ៍។ ឯកឧត្តមទូតបានបញ្ជាក់ថា- ឆ្នាំកន្លងទៅប្រជាជនអូស្ត្រាលីសុំវីហ្សាមកជាភ្ញៀវទេសចរនៅកម្ពុជាប្រមាណជា ២២ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ និស្សិតអូស្ត្រាលីមករៀននៅកម្ពុជា (រយៈពេលខ្លី) គឺមានប្រមាណ ៥៥០នាក់។ ហើយនៅឆ្នាំ ២០២០ នេះនិស្សិតកម្ពុជាដែលចុះ ឈ្មោះទាំងអាហារូបករ ណ៍ និងនិស្សិតទៅរៀនដោយខ្លួនឯងទៅរៀននៅអូស្ត្រាលីប្រមាណជា ៣០០០ នាក់ ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិស័យដោះមីន ដែលកន្លងមកអូស្ត្រាលីបានជួយដល់វិស័យដោះមីនចាប់តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ។

ឯកឧត្តមបានបញ្ជាក់ថា ធ្វើយ៉ាងណាឲ្យវិស័យដោះមីនសម្រេចបានតាមផែន ការរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា ឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន។
ឯកឧត្តមទូតក៏បានចាប់អារម្មណ៍ទៅលើវិស័យដឹកជញ្ជូន គឺជាវិស័យសំខាន់ ហើយលោកនឹងជំរុញឲ្យអ្នកវិនិយោគទុនអូស្ត្រាលី មកវិនិយោគលើវិស័យនេះ។
រដ្ឋាភិបាលអូស្ត្រាលីនឹងបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់បន្តថា រដ្ឋាភិបាលអូស្ត្រាលីនឹងបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បាន ន័យថា បើផ្តលជំនួយលើវិស័យសុខាភិបាល អូស្ត្រា លីនិងធ្វើការជាមួក្រសួងសុខាភិបាល បើលើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស វិស័យអប់រំ គឺធ្វើការជាមួយក្រសួងពាក់ ព័ន្ធ៕
ដោយ៖វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation