អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យបង្កើនចំនួនបាវខ្សាច់ខ្នាតយក្សដើម្បីធានាភាពរឹងមាំនៃខឿនច្រាំងទន្លេក្រុងកំពង់ចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បន្ទាប់ពីដឹកនាំមន្ត្រីអាជ្ញាធរ ចុះពិនិត្យការសាងសង់ច្រាំងទន្លេនៅចំណុចមុខសណ្ឋាគារមេគង្គរហូតដល់ស្ថានីយឧតុនិយម ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាមរួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានចេញវិធានការឱ្យមន្ត្រីជំនាញដោះស្រាយបញ្ហាចំពោះមុខឲ្យទាន់ពេលវេលា ដើម្បីរៀបចំបាវច្រកខ្សាច់ខ្នាតយក្សបន្ថែមទៀត ដើម្បីទប់ស្កាត់ការពារច្រាំងទន្លេដើម្បីកុំឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តទៀត។

បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម បានឲ្យដឹងថា ច្រាំងទន្លេនិងសួនច្បារដែលជាតំបន់ទេសចរណ៍តាមដងទន្លេស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ បានសាងសង់រួច ៥២ភាគរយហើយ ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ខឿនច្រាំងទន្លេ ស្ថិតនៅក្នុងភូមិ១៥ សង្កាត់កំពង់ចាម បានបាក់ប្រវែង៥០ម៉ែត្រ ដែលធ្វើឲ្យអគាររដ្ឋបាលរបស់សាលាសង្កាត់រងហានិភ័យខ្ពស់ បេីសិនជាគ្មានការជួយសង្គ្រោះទាន់ ពេលវេលា។ ដោយឡែកច្រាំងទន្លេក្រោយសង្កាត់នេះបានរអិលចូលទន្លេតាំងពីទឹកស្រកមកម្ល៉េះ។

ដោយមានការជួយខ្នះខ្នែងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារបស់ក្រសួងធនធានទឹក ដោយបានបូមខ្សាច់យកមកដាក់ក្នុងបាវខ្ចាច់យក្សនៅកន្លែងដែលស្រុតនោះ ដើម្បីធ្វើការសង្គ្រោះជាបឋមនិងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕ ដោយ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation