ផលិតផលចំនួន៥មុខរបស់កម្ពុជាកំពុងតែត្រូវបានសិក្សាស្រាវជ្រាវដោយក្រសួងពាណិជ្ជកម្មដើម្បីចុះបញ្ជីជាផលិតផលសំគាល់ភូមិសាស្ត្រ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ តាមកាបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកកម្ម លោក សៀង ថៃ បានឱ្យដឹងថា ដំណាំផ្លែឈើនិងផលិតផលជាតិ ៥មុខ កំពុងតែត្រូវបានធ្វើការសិក្សា ហើយក្រសួងកំពុងតែធ្វើការទំនាក់ទំនងជាមួយអ្នកដាំដើម្បីអោយផលិតផលនោះអាចក្លាយជាផលិតផលសំគាល់ភូមិសាស្ត្រឬហៅថា GI។

អ្នកនាំពាក្យក្រសួងពាណិជ្ជកកម្ម បន្តថាផលិតផលទាំងនោះមានដូចជា ក្រូចពោធិ៍សាត់ ផ្កាអំបិលកំពត សូត្រមាស អង្ករសរីរាង្គ និង អំបុក។

ដើម្បីអោយផលិតផលទាំងនោះចូលជាផលិតផលសំគាល់ភូមិសាស្ត្របាន គឺផ្តោតលើចំនុចជាច្រើន ដូចជា គុណភាពដី បច្ចេកទេសដាំដុះ គ្មានប្រើសារធាតុគីមីលើដំណាំផ្លែឈើ ជាមួយនិងគុណភាពល្អ។ 

តាមការបញ្ជាក់បន្ថែមពីលោក សៀង ថៃ ឱ្យដឹងទៀតថា អ្នកដាំមានការគាំទ្រជាខ្លាំង ព្រោះនៅពេលផលិតផលរបស់គាត់ចុះក្នុងបញ្ជីជាផលិតផលសំគាល់ភូមិសាស្ត្រនោះ គាត់នឹងលក់បានថ្លៃជាងតម្លៃដែលគាត់លក់បានរាល់ដង ព្រោះគេទុកចិត្តនិងជឿជាក់លើផលិតផលនោះ ជាផលិតផលមានគុណភាព។

សូមបញ្ជាក់ថា ម្រេចកំពតនិង ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីជាផលិតផលសំគាល់ភូមិសាស្ត្ររួចមកហើយ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែលបញ្ជាក់ថា ក្នុងចុងឆ្នាំនេះនឹងអាចដឹងថា ផលិតផលណាខ្លះពិតជាអាចចុះបញ្ជីជា ផលិតផលសំគាល់ភូមិសាស្ត្រ ឬ មិនអាច ៕ដោយ៖ ហៃ ពិសី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation