អាជ្ញាធរជាតិអប្សរាបានរកឃើញជើងទ្វារបាលនៅប្រាសាទទន្លេស្ងួត ក្រោយពីរកឃើញដងខ្លួនកាលពី៣ឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរា បានរកឃើញ។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។

បន្ទាប់ពីការរកឃើញ កាលពីថ្ងៃទី១៣ ខែមករានោះ ឈានមកដល់នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ដើម្បីបញ្ជាក់ថា ជាបំណែកជើងរបស់បដិមាទ្វារបាល ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា បានធ្វើពុម្ពចម្លងពីបដិមាទ្វារបាលនៅអភិរក្សដ្ឋានអង្គរ មកធៀបនឹងបំណែកជើងនៅ ប្រាសាទទន្លេស្ងួត។
តាមរយៈការធៀបនេះ ក្រុមការងារបញ្ជាក់ថា បំណែកជើងនេះគឺពិតជាផ្នែកមួយនៃបដិមាទ្វារបាល។

បច្ចុប្បន្ន ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ កំពុងរៀបចំឯកសារបច្ចេកទេសដើម្បីយកបំណែកជើង បដិមាមកផ្គុំនឹងទ្វារបាលដែលកំពុងជួសជុលនៅអភិរក្សដ្ឋានអង្គរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation