ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង អំពាវនាវដល់យុវតីទាំងអស់កុំយកកូឡាបមួយទងផ្លាស់ប្តូរជីវិតអនាគតខ្លួនឯង

image

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស អញ្ជើញបើកយុទ្ធនាការស្តីពីការលើកកម្ពស់ សុវត្ថិភាពអ៊ិនធើណេត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរ កម្មវិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

លោកជំទាវជូ ប៊ុនអេង បានលើកឡើងថា យុវតីទាំងអស់គប្បីយល់ ដឹងអំពីអត្ថន័យបុណ្យនៃសេចក្តីស្រលាញ់ឲ្យបាន ច្បាស់លាស់បន្ថែមទៀត ហើយកុំចាត់ទុក បុណ្យនេះជាបុណ្យសង្សារ ហើយត្រូវចាត់ទុកថាជាថ្ងៃបុណ្យនៃក្តីស្រលាញ់ចំពោះ ឱពុកម្តាយ និងក្រុមគ្រួសារនិងបងប្អូនយើងវិញទើបជាការល្អ។

លោកជំទាវជូ ប៊ុនអេង ក៏បានអំពាវនាវដល់យុវតីទាំងអស់កុំយកកូឡាបមួយទងដើម្បីផ្លាស់ប្តូរជីវិត ខ្លួនឯងនៅក្នុង ឱកាសបុណ្យ នៃសេចក្តីស្រលាញ់ខណៈបុណ្យ នេះនៅសល់តែបីថ្ងៃទៀតនឹងមកដល់នោះ។

ទាក់ទងនឹងយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពអ៊ីនធើណេត សីលធម៌សង្គម និងតម្លៃគ្រួសារខ្មែរវិញលោកជំទាវជូ ប៊ុនអេងបានលើកឡើងថាការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែត គឺជាការល្អបំផុតសម្រាប់អភិវឌ្ឍនូវប្រទេសជាតិ នីមួយៗនាពេលបច្ចុប្បន្ននេះប៉ុន្តែការប្រើនេះក៏ គប្បីប្រើឲ្យមានប្រយោជន៍ខណៈប្រព័ន្ធអ៊ីនធើណែតនេះ ក៏មានជនខិលខូចយកមកប្រើដើម្បី គេងប្រវ័ញនូវលើកុមារនិងការជួញដូរមនុស្សដែរនោះ។

សូមបញ្ជាក់ថាប្រទេសកម្ពុជា បានចាប់ផ្តើមចូលរួមយុទ្ធនាការទិវាសុវត្ថិភាពអ៊ីនធើ ណែតសកលខណៈកម្មវិធីនេះ ត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក ដើម្បីផ្តល់ជាប្រយោជន៍ ដល់កុមារជាពិសេសសម្រាប់យុវតីនិងស្រីឲ្យរួចផុតពី ការគេប្រវ័ញនិងបោកប្រឆោតពីជនអគតិ តាមប្រព័ន្ធដ៏ទំនើបមួយនេះ៕ ដោយ៖ ឃឹម វិសាល