សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខ ដោយសារវត្ថុធាតុដើមនាំចូលពីចិន ហើយមានមេរោគកូរ៉ូណា រោងចក្រចិនបិទនាំចេញមួយចំនួន ធ្វើរោងចក្រនៅកម្ពុជាអាចបិទមួយចំនួន
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខ ដោយសារវត្ថុធាតុដើមនាំចូលពីចិន ហើយមានមេរោគកូរ៉ូណា រោងចក្រចិនបិទនាំចេញមួយចំនួន ធ្វើរោងចក្រនៅកម្ពុជាអាចបិទមួយចំនួន ព្រោះមិនមានសាច់ក្រណាត់ដេរ តែមិនមែនមកពីបញ្ហាEBAនោះទេ។

សម្តេចតេជោបញ្ជាក់ថា រឿងEBA គេអនុវត្តន៍នៅខែ៨ ឯណោះ តែខ្ញុំមិនខ្វល់ទេ កម្ពុជាមិនយកអធិបតេយ្យជាតិយកទៅប្តូរជំនួយនោះទេ។

​សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសយើងកម្សត់ណាស់ ហេតុអ្វីបានជាអ្នកឯង យកអានេះគំរាមអានេះ ប៉ុន្តែកម្ពុជាសុខចិត្តដោះស្រាយបញ្ហាផ្សេងៗ តែមិនយកអធិបតេយ្យជាតិទៅប្តូជាមួយជំនួយទេ។ 


ការលើកឡើងរបស់សម្តេចតេជោ គឺសំដៅទៅលើរឿងEBA ខណៈដែលមានការគំរាមកម្ពុជាថានឹងដកពីកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា បើគេឲ្យយើងអរគុណ តែបើគេដក ក៏មិនអីដែរគ្រាន់តែយើងពីមុនចំណេញច្រើន ព្រោះបង់ពន្ធឲ្យទីផ្សារអឺរ៉ុប បើគេដកយើងបង់ពន្ធឲ្យគេទៅ មានទៅទាស់ខុសអី។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation