សម្តេចតេជោ ប្រាប់ទៅកាន់រដ្ឋមន្ត្រីការពារជាតិចិនថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង ដែលនិយាយផង ធ្វើផង មិនមែនតែជាទំនាក់ទំនង ដែលគ្រាន់តែនិយាយនោះទេ - CNC News
សម្តេចតេជោ ប្រាប់ទៅកាន់រដ្ឋមន្ត្រីការពារជាតិចិនថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង ដែលនិយាយផង ធ្វើផង មិនមែនតែជាទំនាក់ទំនង ដែលគ្រាន់តែនិយាយនោះទេ
| ព័ត៌មានជាតិ
SHARE

( ភ្នំពេញ )៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រី ក្រសួងការពារជាតិចិន ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (Wei Feng He) នៅវិមានសន្តិភាព។ 


បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការពារជាតិចិន បានជំរាបសម្តេចតេជោថា ឯកឧត្ដមបានមុខកាន់កម្ពុជា កាលពី៦ឆ្នាំមុន ហើយនៅពេលនេះ ឯកឧត្តមបានឃើញ ​កម្ពុជា មានការអភិវឌ្ឍន៍ យ៉ាងជឿនលឿនជាទីបំផុត។​​

ឯកឧត្ដម ក៏សូមសម្ដែងនូវ ការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ហើយឯកឧត្តម ក៏បានគោរពនាំ នូវពាក្យសុំផ្ញើសួរសុខទុក្ខ អំពីឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន និងឯកឧត្តម លី កឺឈាំង នាយករដ្ឋមន្ត្រីចិន ជូនសម្ដេចតេជោផងដែរ។

ឯកឧត្តម បានជម្រាបជូន សម្តេចតេជោ ថាដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីជំរុញការអនុវត្ត រាល់កិច្ចព្រមព្រៀងទាំងឡាយណា ដែលបានចុះហត្ថលេខា រវាងសម្ដេចតេជោ និងឯកឧត្តម ស៊ី ជិនពីង កន្លងមក ។ ពីនោះទៅទៀត គឺជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង កាន់តែស៊ីជម្រៅឡើង ជាពិសេស រវាងកងទ័ពនៃប្រទេសទាំងពីរ។ 


ជាការឆ្លើយតប សម្ដេចតេជោ បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម​​ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម ស៊ី ជិនពីង និងឯកឧត្តម លី កឺឈាំង ហើយក៏បានថ្លែងអំណរគុណផងដែរ ដល់ឯកឧត្តម ដែលបានលើកឡើង និងបានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមផងដែរ បានមកដើម្បីជំរុញការអនុវត្តន៍ លើរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាហើយ។

សម្ដេចបានមានប្រសាសន៍ថា យើងត្រូវតែបន្តភាពជាដៃគូ ជំរុញការអនុវត្តលើរាល់អ្វីៗ ដែលបានចុះហត្ថលេខា ហើយព្រោះថាទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ គឺតែងតែជាទំនាក់ទំនង ដែលនិយាយផង ធ្វើផង មិនមែនតែជាទំនាក់ទំនង ដែលគ្រាន់តែនិយាយនោះទេ។ ពីនោះទៅទៀត សម្ដេចបានថ្លែងអំណរគុណ ចំពោះប្រជាជនចិន និងរដ្ឋាភិបាលចិន ដែលកន្លងមក តែងតែបានជួយកម្ពុជា ជំរុញការអភិវឌ្ឍកម្ពុជា និងជួយដល់វិស័យកងទ័ពកម្ពុជា៕


អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation