អាជ្ញាធររាជធានីនឹងបិទចរាចរឆ្លងកាត់រង្វង់មូលនាងគង្ហីងនាយប់នេះ
| ព័ត៌មានជាតិ
SHARE


រដ្ឋបាលសាលារាជធានីភ្នំពេញ បានសូមជូនដំណឹងដល់សាធារណជនក្នុងកហរុងភ្នំពេញថា នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាង។


រដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។


អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation