អណ្ដូងស្នប់ចំនួន១៣ ជាអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋនៅស្រុកកែវសីមា  ត្រូវបានបើកការដ្ឋានសាងសង់ 
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ អណ្ដូងស្នប់ចំនួន១៣ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ នៅខេត្តមណ្ឌលគិរី ត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ជូនប្រជាពលរដ្ឋនៅឃុំមេម៉ង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស សុខភាពរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។ ឯកឧត្តម បញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានរួមចំណែកយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងងាយរងគ្រោះដោយគ្រោះប្រការផ្សេងៗ ក៏ដូចជា លើផ្នែកអនាម័យសុខភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេស ប្រភពទឹកស្អាត ជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ស្វាយ សំអ៊ាង បញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាតចំនួន ១៣អណ្តូង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា ចំនួន ២៦១គ្រួសារ ស្មើរ ១,០១៦នាក់ ហើយការចំណាយថវិកាជួយសាងសង់អណ្ដូងស្នប់នៅពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមលើកកម្ពស់អនាម័យ សុខភាព នៅក្នុងសហគមន៍ដាច់ស្រយ៉ាល និងការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារកម្ពុជាដែលឆ្លងតាមរយៈទឹក ដូចជាជំងឺរាគ ជាដើម ជាពិសេស ដើម្បីធ្វើអោយប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារភ្លើងឆេះផ្ទះ និងបានផ្តល់ជាសារុង និងក្រមា ជូនដល់ប្រជាពលរដ្ឋប្រមាណជា២០០នាក់ផងដែរ៕ ដោយ៖ប៊ុត សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation