រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នឹងអញ្ញើញបើកសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន នៅកោះពេជ្រនាថ្ងៃស្អែក - CNC News
រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន នឹងអញ្ញើញបើកសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន នៅកោះពេជ្រនាថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេហេ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រះរាជា ណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃពីថ្ងៃទី១៦-២០ខែមិថុនាឆ្នាំ២០១៨ ។ 


ក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រី ការពារចិន បានជួបពិភាក្សាទ្វេភាគី នេះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជាកាលពី ថ្ងៃទី ១៧ ខែមិថុនា ហើយភាគីទាំងពីរ បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការរវាងក្រសួង ការពារប្រទេស កម្ពុជា-ចិន។ អំឡុង ពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេហេ នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែង ការគួរសមជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 


ហើយសម្រាប់កម្មវិធីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីបើកសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
ដោយឡែកនៅថ្ងៃទី១៨ខែមិថុនានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេហេ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចនិងដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការរវាងកងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ។ 


នៅក្នុងជំនួបនោះ ឯកឧត្តម ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ មានប្រសាសន៏លើកឡើងថា ដំណើទស្សនៈកិច្ច របស់ រដ្ឋមន្ត្រីក្រសួងការពារជាតិមកកាន់កងពលតូចលេខ ៧០នាពេលនេះគឺជាឱកាសដ៏មានតម្លៃក្នុងការរឹតចំណង សាមគ្គីភាព និងកិច្ច សហប្រតិ បត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ជាលំដាប់ដើម្បីបន្តប្រពៃណីយ៍នៃទំនាក់ទំនងល្អ រវាង ប្រទេសទាំងពីរ កម្ពុជា-ចិន។ 


ឯកឧត្តមម៉ៅ សុផាន់ បានជំរាបគណៈប្រតិភូចិន បន្តទៀតថា រយៈពេល៦ខែដើមឆ្នាំ ២០១៨កងពលបានចូលរួមនិងទទួលធ្វើ ជាម្ចាស់ផ្ទះលំហាត់បាញ់គ្រាប់ពិតជាច្រើនវគ្គប្រកបដោយជោគជ័យ ជាពិសេស កាលពីពេលថ្មីៗនេះក្នុងឱកាស អបអរសាទរខួប អនុស្សាវរីយ៌៦០ឆ្នាំទំនាក់ទំនងការទូតរវាងកម្ពុជាចិនកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជន ចិនបាន រួមគ្នាធ្វើ លំហាត់នាគមាស២០១៨ ក្រោមប្រធានបទ "ប្រយុទ្ធប្រឆាំងភេរកម្មនិងកិច្ចការមនុស្សធម៌"៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation