កម្លាំងនគរបាល ឃាត់ខ្លួន មេខ្យល់ម្នាក់ ពាក់ព័ន្ធ ករណីនាំនារីក្មេងៗឱ្យគេង ជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះ បង្ក្រាបជាក់ស្តែងករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស ( នាំនារីក្មេងៗ ឱ្យគេងជាមួយភ្ញៀវ នៅតាម ផ្ទះសំណាក់ និង សណ្ឋាគារ )ដោយបានឃាត់ខ្លួនមេខ្យល់ភេទទី៣ម្នាក់ និង នារីរងគ្រោះចំនួន០៦នាក់ នៅវេលាម៉ោង៣ រសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២០។

ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

តាមប្រភពព័ត៌មាពីសមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ២៣២ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ឃាត់នារីជនរង គ្រោះ ចំនួន០៦នាក់ អនីតិជន០២នាក់ អាយុ១៦ម្នាក់ និង អាយុ១៥ម្នាក់ ) ឃាត់ខ្លួននៅចំណុច ផ្ទះសំណាក់ sweet boutique motel  ផ្លូវ បេតុងកែងនិងផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមនារីរងគ្រោះ បានអោយដឹងថា ភោជនីយ៍ដ្ឋានម្លប់ស្បូវមានលាភ ចាប់ផ្ដើមបើកដំណើរការពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅបំរើភ្ញៀវនៅហាង ចំពោះភ្ញៀវដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ កេត រតនៈ ហៅអាហ្សា អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ បាននាំមកអោយភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ ដល់១៦ឆ្នាំឡើងទៅក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ដល់ ១៥០$ ចំពោះលុយបានមក គឺមេខ្យល់ជាអ្នករក្សាទុកទាំងអស់សម្រាប់ចែកពាក់កណ្ដាលម្នាក់ជាមួយនារីក្មេងៗ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ៥០$ទៅ១០០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ជនសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕ដោយ៖ឌីយ៉ាម៉ង់

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation