អភិបាលរងរាជធានីលើកឡើងថា ប ស ស គឺជាចលករដ៏ចាំបាច់ ដើម្បីសម្រេច ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ទាំងសម្រាប់បុគ្គលក្នុងវិស័យសាធារណៈ និងបុគ្គលក្នុងវិស័យឯកជន
| ព័ត៌មានជាតិ
SHARE

  ឯកឧត្តម មាន ចាន់យ៉ាដា លើកឡើងថា៖ បេឡាជាតិរបបសន្តិសុខសង្គម (ប ស ស )គឺជាចលករដ៏ចាំបាច់ ដើម្បីសម្រេច ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ទាំងសម្រាប់បុគ្គលក្នុងវិស័យសាធារណៈ និងបុគ្គលក្នុងវិស័យឯកជន ជាពិសេសការជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិគ អោយកាន់តែប្រសើរឡើង។

  អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា លើកឡើងបែបនេះក្នុងពិធីបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីនីតិវិធី នៃការចុះបញ្ជីការសមាជិក ប ស ស និង នីតិវិធីនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតើខ្មែរ សម្រាប់សមាជិក ប ស សក្នុងមូលដ្ឋានរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ កុម្ភៈនេះ។

  ឯកឧត្តម មាន ចាន់យ៉ាដា បានបន្ថែមអោយដឹងថា៖តាមរយៈការដាក់អោយដំណើរការរបបសន្តិសុខសង្គម ចំនួន២ផ្នែក ដោយទទួលបានលទ្ធផលគួរអោយកត់សម្គាល់

  ផ្នែកហានិភ័យការងារ គិតចាប់ពីឆ្នាំ២០០៨ រហូតដល់ពេលបច្ចុប្បន្ននេះ ប ស ស បានចុះបញ្ជិកា សហគ្រាសក្នុងវិស័យឯកជន សរុបចំនួន ១៥៦៦៥ សហគ្រាស ដែលមានកម្មករ និយោជិគចំនួន ១លាន៩សែន៣ម៉ឺន ៥ពាន់១៤១នាក់ត្រូវទទួលបានការ ការពារពីគ្រោះថ្នាក់ការងារ។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព ត្រូវបានដាក់អោយដំណើការ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដែលមកទល់ពេលនេះ ប ស ស បានចុះបញ្ជិកាសហគ្រាសក្នុងវិស័យឯកជនចំនួន១១០៩៥ សហគ្រាស មានកម្មករ និយោជិគ ១លាន ៩សែន១ម៉ឺន៩ពាន់១០៨នាក់ និងគ្រឹះស្ថានសាធារណៈ៣៦ស្ថាប័ន សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រី រាជការ និង អតីតយុទ្ធជន៣៣ម៉ឺន៨ពាន់៥០៨នាក់ សរុបរួមមានអ្នកទទួលផលចំនួន២លាន២សែន៥ម៉ឺន៧ពាន់៦១៦នាក់។

  ឯកឧត្តម មាន ចាន់យ៉ាដាបានបន្ថែមអោយដឹងថា យោងតាមប្រកាសស្តីពី បញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិគក្នុងបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បា់ស្តីពីការងារ បានកំណត់ថា ដើម្បីចុះបញ្ជី ប ស ស កម្មករ និយោជិគសញ្ជាតិខ្មែរ ត្រូវមានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរសម្រាប់ធ្វើជាឯកសារគោល ដូច្នេះទើបក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេច បង្កើតក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីស្វែងយល់រួមគ្នាអំពីនីតិវិធីនៃការចុះបញ្ជិកាសមាជិក ប ស សនិង នីតិវិធីនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់សមាជិក ប ស សក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation