ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា-អូស្រ្តាលី បានជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ និងរីកចម្រើន
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ាប្លូ ជីហូ កាង  (HE. Mr.  Pablo Chiho Kang)  ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភានាព្រឹកថ្ងៃនេះ។

 បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ប្រធាន រដ្ឋសភា ឲ្យដឹងថានៅក្នុងជំនួប ឯកឧត្តម ប៉ាប្លូ ជីហូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជំរាបសម្តេចអគ្គមហាពញាចក្រីហេង សំរិន ថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហការ ការទូត រវាងប្រទេសទាំងពីរ កម្ពុជា  អូស្ត្រាលី ឲ្យ កាន់រឹងមាំបន្តទៀត។

ឯកឧត្តម ប៉ាប្លូ ជីហូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបញ្ជាក់ទៀតថា,កម្ពុជា អូស្ត្រាលី មានកិច្ចសហការលើគ្រប់វិស័យ រួមាន វិស័យសុខាភិបាល កសិកម្ម អភិវឌ្ឍន៏បទ អប់រំ បណ្តាលធនធានមនុស្ស និងជួយជំនួយលើវិស័យបោះសំអាតគ្រាប់មីន និងយុទ្ធភណ្ឌសល់ពីសង្គ្រាម ជាពិសេសអូស្ត្រាលី បន្តជំនួយដល់កម្ពុជាលើគំរោងបោសសំអាតគ្រាប់ មីន តាមផែនការកម្ពុជាឆ្នាំ២០២៥គ្មានគ្រាប់មីននិង កិច្ចសហការផ្នែកអភិបាល កិច្ចល្អ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងលើកកំពស់ អ្នកនយោបាយវ័យក្មេង។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៏បញ្ជាក់ថា៖កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការជាមួយគ្នាជាយូរយាមកហើយ ។

សម្តេចអគ្គមហាពញាចក្រី ហេងសំរិន សូមអបអរសាទរ និងពេញចិត្ត ចំពោះវឌ្ឍនភាពដ៏ល្អប្រពៃ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋា ភិបាល នៃប្រទេសទំាងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ដែលបាននាំមកនូវផល ប្រយោជន៍សម្រាប់ប្រជា ជាតិទាំងសងខាង។  រដ្ឋសភាកម្ពុជា និងសភាអូស្រ្តា លី តែងតែមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក យ៉ាងជិតស្និទ្ធ នៅលើវេទិកាអន្តរ សភា ក្នុងតំបន់ និងសកល លោក។  

សម្តេចរំលឹកថា កាល ពីខែមករាកន្លងទៅ សម្តេចបានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ សភាកម្ពុជាចូល រួមកិច្ចប្រជុំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នៅទីក្រុងកង់ប៉េរា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ និងជា ពិសេសក្នុងជំនួបទ្វេភាគី ជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានបង្ហាញពីការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-អូស្រ្តាលី។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានស្នើរដ្ឋាភិបាលអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញការ ពាណិជ្ជកម្ម វិនិយោគ ទេស ចរណ៍ និងជួយអភិវឌ្ឍន៍ សមត្ថភាព ធន ធានមនុស្ស ដោយបង្កើនការផ្តល់ អាហារូបករណ៍ បន្ថែមទៀតដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេស អូស្ត្រាលី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation