នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន អំពាវនាវឱ្យប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទៅបោះឆ្នោតឱ្យបានគ្រប់គ្នា
| ព័ត៌មានជាតិ
SHARE


(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា​នេះ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត​បន្ទាយមានជ័យ​បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់នូវផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែង២៨៣២ម៉ែត្រ នៅក្នុង​ឃុំអូរប្រាសាទ​ នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជាង៤០០០នាក់។


មានមតិសំណាលទៅកាន់ប្រជាពលរដ្ឋ​ឃុំអូរប្រាសាទ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតយកចិត្ត ទុក្ឋដាក់គ្រប់ពេលវេលាចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីសទីនៃប្រទេសកម្ពុជា។ 

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ ក្រោមគោលនយោបាយបក្ស​ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច​តេជោ​ហ៊ុន​ សែន​ និងការចូលរួមអនុវត្តគោលនយោបាយនេះពីបងប្អូនប្រជាពលរដ្ឋ​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាយុវជន​យុវនារី​ទាំងអស់​ ប្រទេ​កម្ពុជាយើងទទួលបានសុខសន្តិភាពនិងរីកចម្រើនលូតលាស់រុងរឿង បានដូចសព្ធថ្ងៃដែលយើងគ្រប់គ្នាបានឃើញ​។ 

ជាមួយគ្នានេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សានិងសូមបន្តថែរក្សា នូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្ស​ដើម្បីបន្តកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុង​រឿង​សំបូរសប្បាយសូមបងប្អូនត្រៀមខ្លូនទៅបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០​នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខ​ ឲ្យបានគ្រប់គ្នា​។ 


ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​ សម្ភារ​ និង អំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន៤០០០នាក់​,មនុស្សចាស់ពីអាយុ៧០ឆ្នាំឡើងនៅឃុំអូរប្រសាទចំនួន៣៧៦នាក់ ,ជូន​សាលាឃុំអូរប្រាសាទ,មណ្ឌលសុខភាពឃុំអូរប្រាសាទ,សាលាអនុវិទ្យាល័យ​អូរស្ងួត,សាលាបឋមសិក្សាភ្នំធំ​,ប្រគេនបច្ច័យកសាងវត្តប្រាសាទ​ភ្នំធំ និងជួសជុលនិងកសាងផ្លូវក្នុងឃុំអូរប្រាសាទទាំងអស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation