ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៃព្រះរាជាណចក្រកម្ពុជា រាជានុញ្ញាតឲ្យ ប្រធានក្រុមបណ្តាញមន្ទីពេទ្យបាងប៉ាកកកៅ (BPK Hospital Group) និងមន្ទីពេទ្យ ពីយ៉ាវេទ្យ ចូលក្រាបបង្គំគាល់
| ព័ត៌មានជាតិ
SHARE

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យ ព្រះបរម រាជានុញ្ញាតឲ្យ ឯកឧត្តម ផាណាក់ ចន្ទីកមល ប្រធានក្រុមបណ្តាញមន្ទីពេទ្យ បាងប៉ាកកកៅ (BPK Hospital Group) និងមន្ទីពេទ្យ ពីយ៉ាវេទ្យ (PIYAVATE) និងលោកជំទាវ ជីណាណា សន្ធិ ជា CEO បានចូលក្រាបបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នៅក្នុងឪកាសដែលឯកឧត្តមអញ្ជើញមកទស្សនៈកិច្ចព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនៈកិច្ចជាលើដំបូង នៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ កុម្ភៈ របស់ឯកឧត្តម ផាណាក់ ចន្ធីកមល មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសំណាងដែលបានស្គាល់និងបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការណែនាំពីឯកឧត្តម អ៊ុក សោភ័ណ្ឌ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ថៃ ។ 

ប្រធានក្រុមបណ្តាញមន្ទីពេទ្យបាងប៉ាកកកៅ (BPK Hospital Group) និងមន្ទីពេទ្យ ពីយ៉ាវេទ្យ ក្នុងដំណើរទស្សនៈកិច្ចរយៈពេល ០២ថ្ងៃមកនេះ យល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍន៍យ៉ាងឆាបរហ័ស និងជារាជធានីស៊ីវីល័យ ជាងនេះទៅទៀត ឯកឧត្តមពិតជាមានសំណាងខ្ពង់ខ្ពស់បំផុសដែលបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៃព្រះរាជាណាចក្រកម្ពុជា និងធ្លាប់បានចូលក្រាបបង្គំ សម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេស ថៃ។

ឯកឧត្តម ផាណាក់ ចន្ធីកមល មានប្រសាសន៍បន្តទៀតថានាពេលថ្មីៗនេះ មន្ទីពេទ្យ ពីយ៉ាវេទ្យ ប្រទេស ថៃ បានបរិច្ចាកជាទឹកប្រាក់ជូនអង្គការកាកបាទក្រហមកម្ពុជា ចំនួនទឹកប្រាក់ មួយសែនបាត ប្រមាណជាង បីពាន់ដុល្លារសហរដ្ឋអាមេរិក និងបានជួយដល់មន្ទីពេទ្យ កុមារជាតិ ចំនួនទឹកប្រាក់ មួយសែនបាត ប្រមាណជាង បីពាន់ដុល្លារសហរដ្ឋអាមេរិក ដូចគ្នា។ ឯកឧត្តមថានៅពេលនេះ មន្ទីពេទ្យ ពីយ៉ាវេទ្យ មានទស្សនៈវិស័យវែងឆ្ងាយ នឹងគម្រោងត្រៀមបើកទីស្នាក់ការ មន្ទីពេទ្យ ពីយ៉ាវេទ្យ ប្រចាំកម្ពុជា។ 

បច្ចុប្បន្ននេះឯកឧត្តមបានសម្តែងការចាប់អារម្មណ៍ខ្ពស់ទៅលើ មន្ទីពេទ្យ កុមារជាតិ នឹងមានគម្រោងកិច្ចសហប្រតិបត្តិការណ៍ជាមួយមន្ទីពេទ្យ កុមារជាតិ នាពេលអនាគត់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation