កម្មការនីជិត៥០នាក់ដួលសន្លប់ជាបន្តបន្ទាប់នៅរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ
| ព័ត៌មានជាតិ
SHARE


(កំពង់ស្ពឺ)៖ នៅវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីកម្មករដួលសន្លប់តៗគ្នាប្រមាណជា ៤២នាក់ នៅរោងចក្រ Siglo (Cambodia) Co., Ltd ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 


តាមសាក្សីដែលឃើញហេតុការណ៏បានឱ្យដឹងថា ករណីដួលសន្លប់ខាងលើនេះ បណ្តាលមកពីមានកម្មករ និយោជិត ប្រមាណជាង ១០នាក់ មានអាការដូចត្រូវបានខ្មោចចូល ពេលកម្មករផ្សេងទៀតឃើញក៏ភ័យដួលសន្លប់តៗគ្នាតែម្តង។ 


បច្ចុប្បន្ន មន្ត្រី និងក្រុមការងារ ប.ស.ស សាខាខេត្តកំពង់ស្ពឺ សហការណ៍ជាមួយរដ្ឋបាលរោងចក្រ បានចុះទៅធ្វើការត្រួតពិនិត្យ និងបានសម្របសម្រួលជនរងគ្រោះទៅសង្រ្គោះ នៅគ្លីនិកសុខណាកំពង់ស្ពឺចំនួន ១៤នាក់ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំនួន ២៨នាក់។ រាល់ថ្លៃសេវាដឹកជញ្ជូន និងថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយគឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម៕ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation