ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមជំរុញដល់អភិបាលស្រុកងមាសថ្មីពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱសមជាមន្ត្រីបម្រើរាស្ត្រ

image

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានជម្រុញ និងលើកទឹកចិត្ត ដល់លោកអភិបាលស្រុកកងមាស ដែលត្រូវតែងតាំថ្មី រួមទាំងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាសាធារណៈ គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវផ្លាស់ប្តូរឥរិយាបទពីមន្ត្រីរាជការ ទៅជាអ្នកបម្រើរាស្ត្រ និងមិនត្រូវធ្វើឲ្យប៉ះពាល់ និងមានការថ្នាក់ថ្នាំងចិត្តទៅលើប្រជាពលរដ្ឋ ជាងនេះទៅទៀតត្រូវខិតខំដោះស្រាយរាល់បញ្ហានៅតាម មូលដ្ឋាន ដូចជាករណីបាក់ច្រាំងទន្លេ និងត្រូវចេះរកវិធីដោះស្រាយឲ្យបានលឿន កុំទុកបញ្ហាចោល ដោយត្រូវបែងចែកតួនាទី ភារកិច្ចឲ្យបានត្រឹមត្រូវ និងប្រកាន់នូវគោលការណ៍ សមូហភាព មិនត្រូវបែកបាក់ផ្ទៃក្នុង សាមគ្គីរស់ បែកបាក់ស្លាប់។

ការជំរុញ និងផ្តាំផ្ញើរខាង លើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាមអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មី នៃគណៈ អភិបាលស្រុកកងមាស ដោយក្នុងពិធីប្រកាសនេះត្រូវបានតែងតាំងលោក ភោគ សាវុធ ជាអភិបាកលនៃគណៈអភិបាលស្រុកកងមាសថ្មី ជំនួសលោក មឿន ផា ដែលត្រូវចូលនិវត្តន៍។

បើយោងតាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ការជ្រើសរើសតែងតាំងអភិបាលស្រុកកងមាសថ្មីនេះគឺផ្អែកទៅតាមការគាំទ្រ និងវាយតំលៃរបស់ប្រជាពលរដ្ឋ ប្រធានក្រុមការងារ រដ្ឋបាលខេត្ត និងស្ថាប័ន ពាក់ព័ន្ធដោយមិនមានការសូកប៉ាន់ សាច់ឈាមបងប្អូននោះទេ។

ចំពោះការតែងតាំងនេះ អភិបាលខេត្តកំពង់ចាម ចាត់ទុកថា គឺជាអង្រែកមួយបន្ថែមទៀតក្នុងការទទួលខុសត្រូវ និងដោះស្រាយបញ្ហានានាទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះដែរលោក ភោគ សាវុធ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកកងមាសថ្មី បានប្តេជ្ញាចិត្ត អនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋជាដើម៕ដោយ៖ ហ៊ាង ថាច