សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកពេលជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន ដោយសារភាគីចិនមិនអាចរៀបចំបាន
| ព័ត៌មានជាតិ
SHARE

(ចិន) ៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ពីទីក្រុងសេអ៊ូលមកថា ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃវីរុសកូរ៉ូណា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារភាគីចិនមិនអាចរៀបចំបាន ដូច្នេះថ្ងៃស្អែកសម្តេច នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល, ដោយលើកទៅឱកាសក្រោយ ចាំជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន។

គួរកត់សម្គាល់ដែរថា  ឆ្លើយតបទៅនឹងការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន  ដែលមានបំណងចង់អញ្ជើញមកសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាននោះ និស្សិតខ្មែរម្នាក់ ឈ្មោះ ប៉ែន បារាំង ដែលកំពុងតែមានវត្តមាននៅក្នុងទីក្រុងវូហាន ប្រទេសចិន  បានអះអាងថា បើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ ខាងសាលានឹងមិនអនុញ្ញាតឱ្យចូលស្នាក់នៅវិញទេ  ហើយនឹងត្រូវទុកឱ្យនៅដាច់ដោយឡែករយៈពេល១៥ថ្ងៃដើម្បីតាមដានសុខភាព។

និស្សិតរូបនេះបានសរសេររៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនអំពីស្ថានភាពរបស់និស្សិតខ្មែរនៅទីនោះថា៖

 « ប្រសិនបើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ នោះខាងរដ្ឋបាលសាលារបស់ខ្ញុំនឹងមិនអនុញ្ញាតឱ្យសិស្សដែលបានចេញក្រៅអាចចូលស្នាក់នៅក្នុងអគារវិញបានឡើយ ដោយត្រូវទុកនិស្សិតដែលចេញទៅក្រៅនោះឱ្យនៅកន្លែងដាច់ដោយឡែករយៈពេល ១៥ថ្ងៃផ្សេងទៀតដើម្បីតាមដានសុខភាព

ជឿកូន លោកពុកកុំទាល់អញ្ជើញមកសួរសុខទុក្ខខ្ញុំអីក្នុងពេលនេះ ក្រោយចប់ប្រជុំនៅសាធារណរដ្ឋកូរ៉េខាងត្បូង លោកពុកអញ្ជើញធ្វើដំណើរត្រលប់ទៅផ្ទះវិញចុះ 🙏🙏🙏

សូមគោរពជូនពរលោកពុកធ្វើដំណើរត្រលប់ទៅផ្ទះយើងវិញប្រកបដោយសុខសុវត្ថិភាព🙏🙏🙏 »៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation