សម្តេចតេជោ ៖ មិនទាន់មានការឆ្លើយតបពីភាគីចិន សម្រាប់ការអញ្ជើញទៅសួរសុខទុក្ខ និស្សិតខ្មែរនៅវូហាន
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅយប់ថ្ងៃទី៤មករានេះថា មកដល់ពេលនេះ សម្តេចនៅមិនទាន់មានការឆ្លើយតបពីប្រទេសចិននៅឡើយទេ សម្រាប់ការអញ្ជើញទៅសួរសុខទុក្ខ និស្សិតខ្មែរនៅទីក្រុងវូហាន ប្រទេសចិន។

ការបញ្ជាក់ជាថ្មីម្តងទៀត ពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺធ្វើឡើងពីប្រទេសកូរ៉េខាងត្បូង ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា «បញ្ហានេះប្រហែលភាគីមិត្តចិនមានការលំបាក ក្នុងរៀបចំឲ្យនិស្សិតចេញមកជួប ព្រោះទីនោះត្រូវបានដាក់បម្រាម និស្សិតខ្មែរទាំងអស់មិនអនុញ្ញាតឲ្យចេញពីសាកលវិទ្យាល័យនោះទេ ដើម្បីបង្កាការឆ្លងមេរោគកូរ៉ូណា ដូចដែលក្រុមនិស្សិតរបស់យើងបានរៀបរាប់តាម Facebook, ហើយការស្នាក់នៅរបស់និស្សិតគឺស្ថិតនៅដាច់ដោយឡែកពីគ្នាទៀតផង»។

ស្របគ្នានឹងការលើកឡើង របស់សម្ដេចតេជោហ៊ុនសែន នេះដែរ 

និស្សិតខ្មែរម្នាក់ ឈ្មោះ ប៉ែន បារាំង ដែលកំពុងតែមានវត្តមាននៅក្នុងទីក្រុងវូហានប្រទេសចិន  សរសេររៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនអំពីស្ថានភាពរបស់និស្សិតខ្មែរនៅទីនោះថា៖

 « ប្រសិនបើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ នោះខាងរដ្ឋបាលសាលារបស់ខ្ញុំនឹងមិនអនុញ្ញាតឱ្យសិស្សដែលបានចេញក្រៅអាចចូលស្នាក់នៅក្នុងអគារវិញបានឡើយ ដោយត្រូវទុកនិស្សិតដែលចេញទៅក្រៅនោះឱ្យនៅកន្លែងដាច់ដោយឡែករយៈពេល ១៥ថ្ងៃផ្សេងទៀតដើម្បីតាមដានសុខភាព

ជឿកូន លោកពុកកុំទាល់អញ្ជើញមកសួរសុខទុក្ខខ្ញុំអីក្នុងពេលនេះ ក្រោយចប់ប្រជុំនៅសាធារណរដ្ឋកូរ៉េខាងត្បូង លោកពុកអញ្ជើញធ្វើដំណើរត្រលប់ទៅផ្ទះវិញចុះ 🙏🙏🙏

សូមគោរពជូនពរលោកពុកធ្វើដំណើរត្រលប់ទៅផ្ទះយើងវិញប្រកបដោយសុខសុវត្ថិភាព🙏🙏🙏 »។

សូមជម្រាបថា កាលពីព្រឹកថ្ងៃនេះ សម្តេចតេជោ ក៏បានប្រកាសពីប្រទេសកូរ៉េខាងត្បូងមកថា នៅព្រឹកថ្ងៃទី៥កុម្ភៈស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើង មេរោគកូរ៉ូណា។

សម្តេចតេជោហ៊ុន សែន បានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ តែយ៉ាងណាក៏ដោយមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណា ពីប្រទេសចិននោះទេ ជុំវិញរបាយការណ៍ដែលសម្តេចតេជោ ហ៊ុនសែន ចង់ទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន។

គិតត្រឹមម៉ោង ល្ងាចថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ វីរុសកូរ៉ូណាប្រភេទថ្មី បានសម្លាប់មនុស្សសរុប ៤២៥នាក់ និងឆ្លងមានមនុស្សជាង ២ម៉ឺននាក់បានឆ្លងនៅតាមបណ្តាប្រទេស និងតំបន់នានាទូទាំងពិភពលោក៖

១៖ ប្រទេសចិនឆ្លង ២០,៤៣៨ករណី និងបាត់បង់ជីវិត ៤២៥នាក់

២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង និងស្លាប់ម្នាក់

៣៖ ទីក្រុងម៉ាកាវ ០៨ករណីឆ្លង

៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង

៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង

៦៖ ប្រទេសថៃ ២៥ករណីឆ្លង

៧៖ ប្រទេសសិង្ហបុរី ២៤ករណីឆ្លង

៨៖ ប្រទេសកូរ៉េខាងត្បូង ១៦ករណីឆ្លង

៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង

១០៖ សហរដ្ឋអាមេរិក ១១ករណីឆ្លង

១១៖ ប្រទេសអាល្លឺម៉ង់ ១២ករណីឆ្លង

១២៖ ប្រទេសម៉ាឡេស៊ី ១០ករណីឆ្លង

១៣៖ ប្រទេសវៀតណាម ១០ករណីឆ្លង

១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង

១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង

១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង

១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង

១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង

១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង

២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង

២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង

២២៖ ប្រទេសហ្វីលីពីន ០២ករណីឆ្លង និងស្លាប់ម្នាក់

២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង

២៤៖ ប្រទេសឥណ្ឌា ០៣ករណីឆ្លង

២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង

២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង

២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង

២៨៖ ប្រទេសប៊ែលហ្សិក ០១ករណីឆ្លង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation