អាមេរិកសន្យានិងជួយបណ្តុះបណ្តាលដល់កម្ពុជា ពាក់ព័ន្ធនិងគំរោងទីក្រុងឆ្លាត Smart City
| ព័ត៌មានជាតិ
SHARE

  អាមេរិកសន្យានិងជួយបណ្តុះបណ្តាលដល់កម្ពុជា ពាក់ព័ន្ធនិងគំរោងទីក្រុងវៃឆ្លាត (Smart City) ។កិច្ចសន្យានេះធ្វើឡើងក្នុងជំនួបដើម្បីសម្តែងការគួរសមរវាង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក រសៀលថ្ងៃទី០៤ មករានេះនៅរដ្ឋបាលរាជធានីភ្នំពេញ។

  ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរថា ភ្នំពេញ ជាទីក្រុង មួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំជាគម្រោងជាទីក្រុងវៃឆ្លាត (Smart City) ហើយការរៀបចំគម្រោងនេះរៀបចំឡើងដោយសហរដ្ឋអាមេរិកដែលមានអត្ថប្រយោជន៍ទាំង អស់គ្នាសម្រាប់រាជធានីភ្នំពេញនិងបណ្តាទីក្រុងផ្សេងទៀត។ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានបន្ត អោយដឹងថាសម្រាប់កម្ពុជាគឺមានទីក្រុង បីបានចូលរួម ក្នុងនោះមានទីក្រុងសៀមរាប បាត់ដំបងនិងរាជធានីភ្នំពេញ។ ក្រៅពីគំរោងទីក្រុងវៃឆ្លាត (Smart City )ឯកឧត្តម ប៉ាទ្រីក មើហ្វី (Patrick Murphy)បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលមានសន្តិសុខល្អជាពិសេសគឺការថែរក្សាសន្តិសុខនិងសុវត្ថិភាព ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ ក្នុងពិធីខួបគម្រប់៧០ឆ្នាំនៃទំនងការទូតកម្ពុជានិងសហរដ្ឋអាមេរិក។

  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានលើកឡើងពីរបបប៉ុលពតដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ។ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះភ្នំពេញ ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយផងដែរ ។

  គួរបញ្ជាក់ថារាជធានីភ្នំពេញបានចុះហត្ថលេខាចំណងសម្ព័ន្ធមេត្រីភាពនិងបណ្តារដ្ឋនៃសហរដ្ឋអាមេរិក មានរដ្ឋចំនួន៣ រួមមាន៖ ទី១ កាលពីខែមីនាឆ្នាំ២០១៣ទីក្រុងខ្លេវើឡែននៃរដ្ឋថេនណឺស៊ី(Cleveland City, Tennessee) ទី២ខែមករាឆ្នាំ២០១៥ទីក្រុងឡូវ៉ែលនៃរដ្ឋម៉ាសាឈូសេត(Lowell City, Massachusetts)និងទី៣ខែមករាឆ្នាំ២០១៩ទីក្រុងឡុងបិចនៃរដ្ឋកាលីហ្វរញ៉ា(Long Beach City, California)៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation