គ្រូពេទ្យជំនាញ ប្រកាសថា ជំងឺបេះដូង និងសរសៃឈាម ជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន
| ព័ត៌មានជាតិ
SHARE

ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី បានសហការជាមួយសមាគមគ្រូពេទ្យបេះដូងកម្ពុជារៀបចំសិក្ខាសាលាក្រោមប្រធានបទ៖ ”ទស្សនវិស័យលើការថែទាំព្យាបាលជំងឺបេះដូងនិងសរសៃឈាម” ដោយមានការចូលរួមពីសំណាក់គ្រូពេទ្យឯកទេសជំងឺបេះដូងសរសៃឈាម គ្រូពេទ្យឯកទេសផ្សេងៗទៀត និងគ្រូពេទ្យព្យាបាលជំងឺទូទៅ ដែលភាគច្រើនជាសមាជិក សមាជិការបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា។

លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកអគារបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ឲ្យដឹងថា ប្រព័ន្ធសុខាភិបាលកម្ពុជា មានការជឿនលឿនគួរឲ្យកត់សម្គាល់នៅទស្សវត្យចុងក្រោយនេះ។ សិក្ខាសាលាជំងឺបេះដូង និងសរសៃឈាមនេះ គឺជាការដុះខាត់នៅចំណេះដឹងដើម្បីយកមកអនុវត្តក្នុងវិស័យវេជ្ជសាស្ត្រនៅក្នុងការព្យាបាល និងណែនាំការថែទាំសុខភាពអ្នកជំងឺប្រកបដោប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនៃមន្ទីពេទ្យកាលម៉ែត្រ ថ្លែងថា តួលេខជាផ្លូវការបានឲ្យដឹងថា នៅឆ្នាំ២០១០ចំនួនអ្នកកើតជំងឺលើសម្ពាធឈាម (លើសឈាម) កើនដល់ ១៣ភាគរយនៃប្រជាជនទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្នចំនួនអ្នកលើសសម្ពាធឈាមនឹងមានការកើនឡើងបន្តរទៀត។ លោកវេជ្ជបណ្ឌិត បន្តថា ដើម្បីកាត់បន្ថយជំងឺប្រភេទនេះសំរាប់អ្នកមិនទាន់កើត និងអ្នកកើតគឺត្រូវកាត់បន្ថយការបរិភោគជាតិប្រៃ អាហារដែលសម្បូរជាតិខ្លាញ់ ការឈប់ជក់បារី និងការកាត់បន្ថយទទួលទានគ្រឿងស្រវឹង ហើយបែរមកលេងកីឡាវិញ។ ទាំងនេះហើយទើបអាចជួយកាត់បន្ថយជំងឺនេះមួយភាគធំ និងទទួលទានថ្នាំយូអង្វែងអស់មួយជីវិតសំរាប់អ្នកដែលកើតជំងឺលើសសម្ពាធឈាម។

លោកវេជ្ជបណ្ឌិត លីវ ឈីញ ឯកទេសជំងឺបេះដូងនៃមន្ទីពេទ្យកាលម៉ែត្របានមានប្រសាសន៍ដែរថា៖ចំពោះអ្នកកើតជំងឺលើសសម្ពាធឈាមអាចប្រឈមទៅនឹងជំងឺបេះដូងនៅពេលក្រោយ ដែលអាចបង្ករឲ្យមានអាការៈចុកដើមទ្រូងខ្លាំងនឹងអាចឈានទៅដល់ការស្ទះសរសៃឈាមក្នុងបេះដូងឈានទៅដល់ការប៉ះពាល់ដល់អាយុជីវិត។

ការស្ទង់មតិថ្នាក់ជាតិឆ្នាំ២០១០ បង្ហាញថា ជំងឺលើសសម្ពាធឈាមមានអត្រាប្រេវ៉ាឡង់១២,៣%។ លើសពីនេះទៅទៀតមានអ្នកជំងឺតិចតួចប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលដឹងថាកើតជំងឺលើសសម្ពាធឈាមដែលគ្រប់គ្រងសម្ពាធឈាមបានត្រឹមត្រូវដល់គោលដៅដែលគ្រូពេទ្យបានកំណត់ (២៨,៦%)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation