សម្តេច ទៀ បាញ់ ៖ កម្ពុជាបានបញ្ជូនកងកម្លាំងកងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជា ជាតិ ក្នុងនោះមានស្ត្រីចំនួនជាង ១៧% ក្នុងបុព្វហេតុរក្សាសន្តិសុខ សន្តិភាព លើលោក
| ព័ត៌មានជាតិ
SHARE

ពិធីទទួលដំណើរនិវត្តន៏កងកម្លាំងវិស្វកម្មលេខ៦៩៣បញ្ចប់បេសកកម្មរក្សាសន្តិ ភាពរបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់នាព្រឹកថ្ងៃចន្ទថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិនិងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។

កងកម្លាំងវិស្វកម្មលេខ៦៩៣ បានទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់បានរយៈពេល១ឆ្នាំចាប់៣០ ខែ មករាឆ្នាំ២០១៩ ហើយបានធ្វើមាតុភូមិនុវត្តន៏វិញនៅខែកុម្ភៈ ឆ្នាំ២០២០ នេះ។

កងកម្លាំងវិស្វកម្មពហុជំនាញលេខ ៦៩៣ ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី ២៤នាក់ដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជា ជាតិ នៅសាធារណរដ្ឋលីបង់ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុ វណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា៖ នៅថ្ងៃនេះ
គណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលកងកម្លាំងវិស្វកម្មពហុជំនាញលេខ ៦៩៣ ចំនួន១៨៤នាក់បានវិលត្រឡប់មកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុ វណ្ណនី មានប្រសាសន៏បញ្ជាក់ទៀតថា,
ក្នុងរយៈ ពេល ១៤ឆ្នាំ កម្ពុជាទទួលបានស្នាដៃយ៉ាងធំ ធេងជាច្រើន និងបានលើកកម្ពស់កិត្តិយសជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរ ជាតិ តាមរយៈការបញ្ជូនកម្លាំងរបស់ខ្លួនជាច្រើនពាន់នាក់ ទៅចូលរួមបំពេញ បេសកកម្ម រក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ។
សូមបញ្ជាក់ថា;ឆ្នាំ២០២០នេះ គឺជាឆ្នាំទី ១៤ហើយ ដែលកម្ពុជាបានបញ្ចូនកង កម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជា ជាតិ ទៅកាន់ប្រទេសចំនួន១២៣នៅលើពិភពលោក។

បច្ចុប្បន្ននេះ កម្ពុជាបានបញ្ចូនកម្លាំងចូល រួមបំពេញបេសកកម្មចំនួន៩ប្រទេសរួម មាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាង ត្បូង, លីបង់, សាយប្រឺស, ស៊ីរី, ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល និងយេមែន សរុបចំនួនជាង៦,៥៥៧នាក់។
ជំនាញដែលកងកម្លាំងរក្សាសន្តិភាព
របស់កម្ពុជាបានបំពេញនោះរួមមាន៖

បោសសំអាតមីន, កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ, មន្ទីពេទ្យកម្រិត២ ,វិស្វកម្មសំណង់, វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេត ការណ៍យោធា។
នាឱកាសនោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏បញ្ជាក់ថា;កងរក្សាសន្តិភាពកម្ពុជា បានបញ្ចប់បេសកកម្មមនុស្សធម៌ ប្រកប ដោយជោគជ័យ សម្រាប់មនុស្សជាតិលើពិភពលោក។ជោគជ័យនិងស្នាដៃកង កម្លាំងមួកខៀវកម្ពុជាសម្រេចបាន និងកំពុងមានកម្លាំងមួកខៀវកម្ពុជា បំពេញ បេសកកម្មនៅបណ្តាប្រទេសមួយចំនួនទៀត ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ ប្រកប ដោយមោទនភាពទទួលបានជោគជ័យជាបន្តបន្ទាប់លើបេសកកម្មរបស់ខ្លួន ។

សម្តេចពិជ័យសេនាទៀ បាញ់ មានប្រសាសន៏បន្តថា,កម្ពុជា បានរួមចំណែករក្សាសន្តិភាព លើពិភពលោក ។ការវិវត្តរបស់កងកម្លាំងមួកខៀវកម្ពុជា គឺជាសក្តានុពលខ្លាំងក្លារបស់កងយោធពលខេមរ ភូមិន្ទ ក្នុងការចូលរួមថែរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ ក្នុងបុព្វ ហេតុសន្តិភាព សន្តិសុខ និងបំពេញ ការងារមនុស្សធម៌ ក្នុងប្រទេសបំពេញ បេសកកម្ម ។
រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យរក្សាសន្តិភាព សន្តិសុខជាស្នូលសំខាន់ កម្ពុជា ដើរតួនាទីកាន់តែសំខាន់ជាមួយប្រទេសក្នុងតំបន់និងពិភពលោក ។

សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ទៀតថា៖កម្ពុជា បានបញ្ជូនកងកម្លាំងកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងនោះមានស្ត្រីចំនួនជាង ១៧%ដែលពោរពេញដោយសមត្ថ ភាព ពេលបំពេញបេសកកម្ម និងចែក រំលែកបទពិសោធន៏ ជំនាញដល់ កង កម្លាំងរក្សាសន្តិភាពជាមិត្តភក្តិ ។
ជាមួយគ្នានោះដែរសម្តេចពិជ័យសេនាទៀ បាញ់ បានអំពាវនាវដល់កម្លាំងមួកខៀវ កម្ពុជាត្រួវបន្តបង្កើនសមត្ថភាព លើចំណេះជំនាញ ភាសាបារាំង -អង់គ្លេស ហើយត្រូវរក្សាសុខមាលភាពឲ្យបានល្អ និងចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិសុខ -សន្តិភាព ឲ្យបានគង់វង្ស ដែលជាគុណតម្លៃនៃសន្តិភាព៕អត្ថបទ ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation