UNICEF បង្ហាញបំណងបន្តជួយគាំទ្រលើផ្នែកបច្ចេកទេសដល់កម្ពុជា ដើម្បីពង្រឹងដល់ការលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោកស្រី Critian Munduate តំណាងអង្គការ UNICEF ទើបតែងតាំងថ្មីបានលើកឡើងថា UNICEF មានបំណងបន្តជួយគាំទ្រលើផ្នែកជំនួយបច្ចេកទេស ក្នុងការពង្រឹងដល់ការលើកកម្ពស់សមត្ថភាព របស់មន្ត្រីមូលដ្ឋានជាពិសេសពាក់ព័ន្ធទៅនិងការងារគាំពារសង្គម និងការងារគាំពាដល់កុមារតូចក្នុងមូលដ្ឋាន។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកស្រីបានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកស្រី ដែលតំណាងអង្គការ UNICEF គឺផ្ដោតជាសំខាន់ទៅលើកិច្ចការធំៗពីរគឺកិច្ចការសង្គម និងកិច្ចការកុមារ ។

លោកស្រីបន្តថា លោកស្រីមានបំណងបន្តជួយគាំទ្រលើផ្នែកជំនួយបច្ចេកទេស ក្នុងការពង្រឹងទៅដល់ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីមូលដ្ឋានជាពិសេសពាក់ព័ន្ធ ទៅនិងការងារគាំពារសង្គម និងការងារគាំពាដល់កុមារតូចក្នុងមូលដ្ឋាន ដែលសំខាន់ផ្ដោតទៅលើសមត្ថភាពពួកគាត់ឲ្យចេះរៀបចំផែនការរៀបចំគម្រោងផ្សេងៗដើម្បីគាំទ្រ ទៅដល់ការងារសេវាសង្គម និងការគាំពារដល់កុមារតូចនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមស ខេង បានអគុណចំពោះ UNICEF និងសង្ឃឹមថា វត្តមានរបស់លោកស្រី ជាប្រធានថ្មីរបស់ UNICEFនិងបន្ត ជួយគាំទ្រដល់កម្ពុជាបន្តទៀតក្នុងវិស័យដែល UNICEFទទួលខុសត្រូវ ។

សម្ដេចក្រឡាហោមបានបញ្ជាក់ជូនទៀតថា នៅកម្ពុជាបច្ចុប្បន្ន មានរដ្ឋបាលអាជ្ញាធរថ្នាក់ក្រោមជាតិ និងមានយន្តការមួយទៀតគឺជាគណកម្មការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ យន្តការទាំងពីរនេះគឺធ្វើការល្អប្រសើជាមួយខាងUNICEF រយៈពេលកន្លងមកក្នុងការផ្ដល់នូវការគាំពារសង្គម ក៏ដូចជាការជួយដល់កុមារ លើវិស័យអប់រំ សុខាភិបាល ការងារប្រឆាំងអំពើរហិង្សាលើកុមារ និងការងារលើកកម្ពស់សមភាពយេនឌឺជាដើម ។

សម្ដេចបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំផ្ទេរនូវមុខងារ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺកំពុងខិតខំផ្ទេរនូវមុខងារ ពាក់ព័ន្ធនិងវិស័យអប់រំ ដែលក្នុងនោះក៏ពាក់ព័ន្ធទៅដល់ផ្នែកនៃការងាររបស់UNICEF ផងដែរគឺការអប់រំកុមារតូច។

ក្នុងនោះផងដែរ សម្ដេចសង្ឃឹមជឿជាក់ថា នៅក្នុងដំណើរការផ្ទេមុខងារទៅដល់ថ្នាក់ក្រោមជាតិនេះក៏នឹងមានការជួយបន្តគាំទ្រពីអង្គការ UNICEF បន្តទៀតលើការផ្ដល់នូវការអប់រំដល់កុមារតូចនៅក្នុងមូលដ្ឋាន៕


អត្ថបទ៖ឃឹម វិសាល



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation