គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ធ្វេីបទបង្ហាញ ស្តីពីរបៀបសម្គាល់ផលិតផលពិត ដល់មន្រ្តីអនុវត្តច្បាប់
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃសុក្រ​ ទី៣១​ ខែមករា​ ឆ្នាំ២០២០​ នៅទីស្តីការក្រសួងមហាផ្ទៃ​ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ធ្វេីបទបង្ហាញ ស្តីពីរបៀបសម្គាល់ផលិតផលពិត ដល់មន្រ្តីអនុវត្តច្បាប់ក្នុងលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ សិទ្ធិ បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនឯកជន ដែលបានអញ្ជើញមកធ្វើបទបង្ហាញដល់មន្រ្តីរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​នៅពេលនេះ ជាដំណើរនៃកិច្ចសហការរវាងម្ចាស់ម៉ាក់ ជាមួយមន្ត្រីអនុវត្តច្បាប់ក្នុងការរួមគ្នាប្រឆាំងការក្លែងបន្លំ ដើម្បីការពារប្រយោជន៍អ្នកប្រើប្រាស់។

ឯកឧត្តម បានណែនាំ រាល់ផលិតផលទាំងអស់គួរតែចុះបញ្ជីការពារម៉ាកផលិតផលរបស់ខ្លួននៅក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវ ដើម្បីមានមូលដ្ឋានផ្នែកច្បាប់ការពារកាន់តែរឹងមាំ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្រ្តីនៃលេខាធិការដ្ឋានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញនេះ ព្រោះវាជាឱកាសល្អដែលមន្រីយើងបានទទួលព័ត៌មានអំពីផលិតផលពីក្រុមហ៊ុនម្ចាស់ម៉ាកដោយផ្ទាល់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation