មិនទាន់បានប្រើផង ស្ពានអាកាសថ្មើរជើងនាងគង្ហីង ត្រូវបានពលរដ្ឋរិះគន់ចាស់ដៃរឿងផ្ទាំងពាណិជ្ជកម្មរញ៉េរញ៉ៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ដូចនេះមានន័យថា នៅសល់តែរយៈពេល១០ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៏ នៅក្នុងរាជធានីភ្នំពេញ នឹងមានឱកាសប្រើប្រាស់ស្ពានអាកាសថ្មើជើងនេះ ។

ជុំវិញការប្រកាសនេះដែរ នៅលើទំព័រហ្វេបុក របស់រដ្ឋបាលរាជធានីភ្នំពេញមានភ្ជាប់ជាមួយរូបភាពស្ពានអាកាសថ្មើរជើងនាងគង្ហីង ជាច្រើនសន្លឹក ។ស្របគ្នានឹងការអបអរជាមួយសមិទ្ធិផលថ្មីនេះ យើងសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើន បានបញ្ចេញមតិរិះគន់ចំៗ ទៅលើការបំពាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនានាដែលជាប់នឹងតួស្ពានអាកាសថ្មើរជើងនេះ ដោយពួកគាត់លើកឡើងថា បានធ្វើឱ្យបាត់បង់សោភ័ណភាព ហើយបានធ្វើការប្រៀបធៀបជាមួយនឹងស្ពានអាកាសថ្មើរជើង របស់ប្រទេសថៃ។

ទាំងនេះជារិះគន់របស់មហាជននៅលើទំព័រហ្វេសបុក រដ្ឋបាលសាលារាជធានីភ្នំពេញ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation