រដូវភ្លៀងចូលដល់នៅខេត្តព្រះសីហនុ ត្រូវប៉ាន់អ្នករត់passapp តែម៉ូតូឌុបខ្សត់ភ្ញៀវ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នាពេលបច្ចុប្បន្ននេះនៅខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាពិសេស គឺវិស័យអចលនទ្រព្យ យើងសង្កេតឃើញមានសំណង់អាគារធំៗកំពុងរីកដូចផ្សិត ទន្ទឹមនឹងនោះ ក៏សង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋ មកពីតាមបណ្ដាខេត្តនានា មកធ្វើការដូចជា នៅតាមរោងចក្រ សហគ្រាស ការដ្ឋានសំណង់ផ្សេងៗ ក្នុងនោះក៏សង្កេតឃើញ ក៏មានបងប្អូនមួយចំនួនចាប់យកមុខរបរជាអ្នករត់ម៉ូតូកង់បី ម៉ូតូឌុប ក៏ដូចជា passapp ដែលចេះតែមានច្រើនទៅៗ នៅក្នុងខេត្តព្រះសីហនុ។

បងប្អូនដែលជាអ្នករត់ passapp បានលើកឡើងថា ពួកគាត់មកពីតាមបណ្ដាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា មករកស៊ី នៅក្នុងខេត្តព្រះសីហនុ ព្រោះថា រាល់ថ្ងៃពួកគាត់អាចរកចំណូលបានច្រើនជាងនៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញ ព្រោះខេត្តព្រះសីហនុ មានអ្នកជិះ passapp ច្រើនជាង ដោយសារនៅរដូវនេះជារដូវវស្សា ហើយខេត្តព្រះសីហនុមាន ភ្លៀងធ្លាក់ ស្ទើររាល់ថ្ងៃ ដូចនេះ មានអ្នកជិះទាំងភ្ញៀវជាតិនិងអន្តរជាតិជាពិសេសគឺ ជនជាតិចិន ហើយក្នុងមួយថ្ងៃមួយថ្ងៃពួកគាត់ អាចរកចំណូលជាមធ្យមបានចាប់ពី ២០ទៅ ៤០ដុល្លារ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពួករបស់ពួកគាត់ បានល្អប្រសើរ ជាងរត់នៅតាមបណ្ដាខេត្តផ្សេងៗ ដែលពួកគាត់អាចរកបានត្រឹមតែបីម៉ឺនទៅប្រាំម៉ឺនរៀលតែប៉ុណ្ណោះ។


ទន្ទឹមនឹងការរកចំណូលបាននេះផងដែរ បងប្អូនដែលជាអ្នករត់រឺម៉ក passapp ក៏បានសំណូមពរ ទៅដល់អាជ្ញាធរមន្ត្រី ជំនាញ មេត្តាជួយពន្លឿនក្នុងការធ្វើផ្លូវ ព្រោះបច្ចុប្បន្ននេះផ្លូវមួយចំនួននៅក្នុងក្រុងនៃខេត្តព្រះសីហនុកំពុងទទួលរងការខូចខាត ស្ទើរតែគ្រប់ទីកន្លែង និងបង្ករការកកស្ទះជារៀងរាល់ថ្ងៃ។

ដោយឡែកសម្រាប់បងប្អូនដែលជាអ្នករត់ម៉ូតូឌុប ឯនោះវិញ បានលើកថា រាល់ថ្ងៃពួកគាត់ រត់មិនសូវបាន ប្រាក់ចំណូល ដូចកាលពីមុនឡើយ នៅពេលដែលមានវត្តមាន ម៉ូតូកង់បីប្រភេទpassapp បាននឹងកំពុងចរាចរណ៍នៅ លើទឹកដីខេត្តព្រះសីហនុ ដែលមានចំនួនច្រើនរាប់ពាន់គ្រឿងនាសព្វថ្ងៃនេះ ហើយពួកគាត់បានលើកឡើងថា ប្រាក់ចំណូលរបស់គាត់កាលពីមុន អាចរកបានក្នុងរង្វង់ជាមធ្យម ចាប់ពី ៥ម៉ឺនទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃ ក៏ប៉ុន្តែ សព្វថ្ងៃគាត់អាចរកប្រាក់ចំណូលបានត្រឹមតែ ៣ម៉ឺនទៅ ៥ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ព្រោះភាគច្រើនគេទៅជិះ passapp។

សូមបញ្ជាក់ផងដែរថា passapp មួយគ្រឿងគឺមានតម្លៃ ចំនួនជាង ៣៣០០ដុល្លារ នេះបើតាមការដឹងពីទីតាំងលក់ passapp មួយកន្លែងក្នុងក្រុងព្រះសីហនុ ហើយពួកគាត់អាចលក់ដាច់ចំនួន២ទៅ៣គ្រឿងក្នុងមួយថ្ងៃៗ៕ ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation