សម្ដេចក្រឡាហោមបញ្ជាសមត្ថកិច្ចពាក់ព័ន្ធខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់
| ព័ត៌មានជាតិ
SHARE

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ បញ្ជាដល់កម្លាំងសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ ខណៈដែលកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសពណ៌ប្រផេះក្នុងបញ្ជីនៃអង្គការហិរញ្ញវត្ថុ Financial Action Task Force (FATF) ដែលជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេងបានបានសង្កត់ធ្ងន់ថា ប្រសិនបើស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់តែម្តង ដើម្បីមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែង។ សម្តេចក្រឡាហោមបានបន្ថែមអោយដឹងថា បញ្ហាលាងលុយកខ្វក់កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសប្រផេះ ដែលគេកំពុងឃ្លាំមើលមួយជំហានទៀតវាទៅជាខ្មៅ នោះបើសិនណាជាមិនយកចិត្តទុកដាក់។

សម្ដេច ក្រឡាហោមក៏បានក្រើនរំលឹកផងដែរថា រាល់អ្នកដែលប្រព្រឹត្តបទល្មើសនេះ ពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation