ក្រសួងអប់រំ ណែនាំពីវិធីកែតម្រូវ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សា បឋមភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន ចេញសេចក្តីណែនាំ ពីនីតិវិធីកែតម្រូវវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សា បឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ក្រោយពីបានសង្កេតឃើញ មានបេក្ខជនមួយចំនួន មកដាក់ពាក្យសុំកែតម្រូវ វិញ្ញាបនបត្របណ្តោះអាសន្ន ដើម្បីត្រៀមដាក់ពាក្យ សុំប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ពុំទាន់មានសង្គតិភាពគ្នានៅឡើយ។

សេចក្តីណែនោះទី១- ការកែតម្រូវព័ត៌មាន (ឈ្មោះសាម៉ីជន ឬឪពុក ឬម្តាយ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត កន្លែងកំណើត) ហើយសាម៉ីខ្លួន ត្រូវដាក់ពាក្យសុំកែតម្រូវ មកនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ តាមរយៈគ្រឹះស្ថានសិក្សា និងមន្ទីរអប់រំសាម៉ី ។

ត្រូវភ្ជាប់មកជាមួយ នូវវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សា បឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា (ច្បាប់ដើម) ១ច្បាប់ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រ បញ្ជាក់កំណើត ១ច្បាប់ (ច្បាប់ថតចម្លង ដែលមានបញ្ជាក់ភាពត្រឹមត្រូវ តាមច្បាប់ដើមដោយនាយក នាយិកាសាលា)។
ទី២- ការកែតម្រូវឈ្មោះទាំងស្រុង គឺសាម៉ីខ្លួនត្រូវដាក់ពាក្យ សុំកែតម្រូវមកនាយកដ្ឋាន កិច្ចការប្រឡង នៃក្រសួងអប់រំ តាមរយៈគ្រឹះស្ថានសិក្សា និងមន្ទីរអប់រំសាម៉ី ។

ត្រូវភ្ជាប់មកជាមួយ នូវវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា (ច្បាប់ដើម) សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ (ច្បាប់ថតចម្លងដែលមានបញ្ជាក់ ភាពត្រឹមត្រូវតាមច្បាប់ដើមដោយ នាយក នាយិកាសាលា) ។

ក្នុងនោះ ក៏ភ្ជាប់មកជាមួយនូវសេចក្តីសម្រេច ឬសាលក្រមតុលាការអនុញ្ញាត ឲ្យកែតម្រូវ ឬបញ្ជាក់ជាមនុស្សតែម្នាក់ (ច្បាប់ថតចម្លងមានធ្វើនីត្យានុកូលកម្ម)៕អត្ថបទ៖ អេង ស្រីទៀង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation