មន្រ្តីជាខ្ពស់សុខាភិបាល អំពាវនាវអោយនិស្សិតត្រូវយល់ពីរបៀបពីម៉ាស់ការពារ និង របៀបការពារការឆ្លងវីរុសកូរ៉ូណា កុំព្រួយបារម្មណ៏ពេក
| ព័ត៌មានជាតិ
SHARE

លោកជំទាវរដ្ឋលេខាធិកា និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ឱ វណ្ណឌីន បានធ្វើបាឋកថា  ជុំវិញជម្ងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា ដល់ក្រុមនិស្សិតមកពី វិទ្យាស្ថាន  និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា  នៅរសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២០។

ដើម្បីចែករំលែកចំណេះដឹងផ្នែកសុខភាព ដល់សាធារណជន ជាពិសេសក្រុមនិស្សិតអោយកាន់តែច្បាស់ពី ករណីជម្ងឺរលាកសួតដែលបង្កឡើងដោយដែលបង្កឡើងដោយ វីរុស កូរ៉ូណាថ្មី លោកជំទាវ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ នូវវិធីការពារខ្លួន កុំអោយឆ្លងជម្ងឺប្រភេទនេះ ដោយកុំភ័យខ្លាចហួសហេតុពេក ព្រោះជម្ងឺរលាកសួតធ្ងន់ធ្ងរនេះ ដែលទើបមានមួយករណីប៉ុណ្ណោះនៅក្រុងព្រះសីហនុ លើជនជាតិចិន ដែលខាងពេទ្យបានយកគាត់អោយសម្រាកកន្លែងសុវត្ថិភាព ហើយបច្ចុប្បន្ននេះ អាការៈរបស់គាត់បានធូរស្រាលហើយ។

ចំពោះការពាក់ម៉ាស់វិញ លោកជំទាវមានប្រសាសន៍ថា  មិនចាំបាច់ពាក់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងនោះដែរ គឺការពារពិសសេសសម្រាប់អ្នកមើលថែអ្នកជំងឺផ្ទាល់ប៉ុណ្ណោះ អ្វីដែលសំខាន់ត្រូវចេះការពារខ្លួនប្រាណ ឲមានអនាម័យល្អ គឺត្រូវអនុវត្តន៏អោយខ្ជប់ខ្ជួននូវ បណ្តាំរបស់ក្រសួងសុខាភិបាល ទាំងប៉ុន្មានចំណុចសំខាន់ៗ ដូចជា លាងដៃនិងសាប៊ូ ឬអាល់កុលអោយបានញឹកញ៉ាប់ ។ល។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានបញ្ជាក់ពីពិធីព្យាបាលអ្នកមានវិរុសកូរ៉ូណា ថាអាស្រ័យលើសុខភាពរបស់អ្នកជម្ងឺ ថាតើគាត់មានសុខភាពយ៉ាងម៉េច តែសំរាប់បុរសជាតិចិនដែលកម្ពុជាមានរកឃើញថាគាត់មានផ្ទុកវីរុក កូរ៉ូណានេះ គឺគាត់មានសុខភាពល្អ ហើយជម្ងឺមិនមានការវិវឌ្ឍន៏ធ្ងន់ធ្ងរឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation