អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា វិស័យអន្តរាគមន៍​វិទ្យុសាស្ត្រ មិនត្រូវការការវះកាត់ ហើយការព្យាបាល មានប្រសិទ្ធិភាពខ្ពស់ 
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា វិស័យអន្តរាគមន៍វិទ្យុសាស្ត្រ ជាឯកទេសមួយ ក្នុងផ្នែកវេជ្ជសាស្ត្រ ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងរយៈពេល២ទសវត្សន៍ចុងក្រោយនេះ។ របកគំហើញថ្មីៗ ក្នុងវិស័យវិទ្យុសាស្ត្រនេះ បានរួមចំនែកយ៉ាងសកម្ម ក្នុងការជួយឲ្យព្យាបាលជម្ងឺជាច្រើន ដោយមិនត្រូវការការវះកាត់ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ប្រកបដោយហានិភ័យទាប និងការឈឺចាប់តិចតួច។ 

  ឯកឧត្តម បានបន្ថែមថា ការអន្តរាគមន៍វិទ្យុសាស្ត្រនេះ អាចជួយឲ្យព្យាបាល ដល់អ្នកជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺមហារីកមួយចំនួនធំ និងជំងឺជាច្រើនទៀត ប្រកបដោយប្រសិទ្ធិភាព ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាល ទាន់ពេលវេលា។

  ការលើកឡើងនេះ ឯកឧត្តម គង់ សន្យា បានធ្វើឡើង នៅក្នុងសិក្ខាសាលា​ ស្តីអំពី «អន្តរាគមន៍វិទ្យុសាស្ត្រ៖ តួនាទីក្នុងវិស័យវេជ្ជសាស្ត្រទំនើប» នាមន្ទីរពេទ្យកាល់ម៉ែត។ គោលដៅចំបង នៃសិក្ខាសិលានេះ គឺដើម្បីចែករំលែកអំពីការអភិវឌ្ឈន៍ នៃវិស័យអន្តរាគមន៍វិទ្យុសាស្ត្រ ព្រមទាំងលើកកំពស់ ការយល់ដឹងពីសារសំខាន់ និងប្រសិទ្ធភាពរបស់បច្ចេកទេសថ្មីនេះ ក្នុងការព្យាបាលជម្ងឺផ្សេងៗ។

  ឯកឧត្តមអគ្គនាយករង បានបញ្ជក់ថា ការព្យាបាលតាមរយៈការអន្តរាគមន៍វិទ្យុសាស្ត្រនេះ មិនមានការប៉ះពាល់ដល់សុខភាពនោះទេ ហើយក្រុមវេជ្ជបណ្ឌិតឯកទេសមន្ទីរពេទ្យកាល់ម៉ែត បានត្រៀមខ្លួន និងកំពុងខិតខំពាំនាំ យកបច្ចេកទេសអន្តរាគមន៍វិទ្យុសាស្ត្រទាំងអស់នេះ មកអនុវត្តដើម្បីលើកកំពស់គុណភាពថែទាំ និងព្យាបាលជូនប្រជាជនកម្ពុជា ស្របទៅតាមស្តង់ដារអន្តរជាតិ៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation