សម្តេចតេជោនិងអ្នកឧកញ៉ាគិតម៉េង អញ្ជើញចូលរួមវេទិកានាយកប្រតិបត្តិ ACMECS
| ព័ត៌មានជាតិ
SHARE

(បាងកក)៖ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅឯទីក្រុងបាងកក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ ដែលជាប្រធានកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ បានដឹកនាំវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum)។


នៅក្នុងវេទិកានេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដំណើរដោយគណប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា និងអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម បានអញ្ញើញចូលរួមក្នុងវេទិការនេះ ជាមួយបណ្តាមេដឹកនាំ និងសមាជិកនៃ ACMECS។


បើតាមការបញ្ជាក់របស់អ្នករាយការណ៏ព័ត៌មានរបស់CNCប្រចាំនៅនោះ ឱ្យដឹងថា នៅក្នុងវេទិការនាយកប្រតិបត្តិ ACMECS នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS និងការធ្វើ សមាហរណកម្ម។

សូមជំរាបថា វេទិការនាយកប្រតិបត្តិ ACMECS គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍មេគង្គ ដែលមានសមាហរណកម្ម និងការតភ្ជាប់» ដោយថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨នេះ នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែនបង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួម ពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួនបី ដែលនឹងត្រូវបានអនុម័ត នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖ (១) បញ្ជីគម្រោងអាទិភាព, (២) ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក៕

រូបភាពនិងអត្ថបទ៖ហ៊ន សុភ័ក្

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation