គណៈគ្រប់គ្រងសាលា បឋម សិក្សាវត្តព្រះពុទ្ធអប់រំសិស្សឲ្យលាងដៃជាមួយនឹងសាប៊ូនិងពាក់ម៉ាស់ការពារការចម្លងវីរុសកូរ៉ូណាប្រភេទថ្មី
| ព័ត៌មានជាតិ
SHARE

គ្រងនិងលោកគ្រូ-អ្នកគ្រូនៅសាលាបឋមសិក្សាវត្តព្រះពុទ្ធដែលស្ថិត នៅក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករារាជធានីភ្នំពេញបានចិត្តវិធានការណ៏បន្ទាន់បង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដល់សិស្ស គឺវិធានការអនាម័យលាងដៃនឹងសាប៊ូមុននឹងចូលថ្នាក់រៀន។
លោកមាន រិទ្ធី នាយកស្ដីទីនៃសាលា បឋម សិក្សាវត្តព្រះពទ្ធពុទ្ធមានប្រសាសន៍បញ្ជាក់ថា-សាលាបានអនុវត្តវិធានការណ៏បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីដល់សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី 6។

លោកនាយកស្ដីទីសាលា បឋម សិក្សាវត្តព្រះពុទ្ធបនបញ្ជាក់ថា-នៅរៀងរាល់ព្រឹកក្រោយពេលគោរពទង់ជាតិចប់ សិស្សទាំង អស់តម្រូវឲ្យលាងដៃជាមួយ នឹងសាប៊ូ មុននឹងចូលថ្នាក់រៀន។ហើយនៅ ពេលចេញលេង ហើយចូលវិញសិស្សទាំងអស់ត្រូវលាងដៃជាមួយសាប៊ូដែលមានធុងទឹកនៅខាងមុខថ្នាក់មុននឹងបន្តការ សិក្សា។

ជាមួយគ្នានោះដែរអ្នកគ្រូលោកគ្រូនៃសា លាបឋមសិក្សាវត្តព្រះពុទ្ធបានបង្ហាញពីការយល់ដឹងពីការចូលរួមទប់ ស្កាត់បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីដល់សិស្សក្នុងថ្នាក់ដោយតម្រូវឲ្យសិស្សទាំងអស់លាងដៃជាមួយសាប៊ូមុននឹងចូលថ្នាក់រៀននិងលាងសម្អាតដៃឲ្យស្អាតមុននឹងកាន់ចំណីអាហារបរិភោគនិងពាក់ម៉ាស់ការពារជាប្រចាំ។ចំពោះអ្នកដែលមានជំងឺផ្ដា សាយត្រូវមានកន្សែងដៃទុកសម្រាប់ជូតសំបោរ ពេលក្អក កណ្ដាស។

អ្នកគ្រូ លោកគ្រូ បានសម្ដែងការព្រួយ បារម្ភថាជំងឺវីរសកូរ៉ូណាប្រភេទថ្មីជាជំងឺឆ្លងកាចសាហាវបង្កឱ្យមានការគ្រុនក្តៅខ្លាំងនិងក្អក ពិបាកដកដង្ហើមនិងប៉ះពាល់ដល់ការរលាកទង សួតអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់។ដូច្នេះក្នុងនាមជាគ្រូ បង្រៀនត្រូវចូលរួមបង្ការការចម្លងវីរុសកូរ៉ូណាថ្មីនៅក្នុងសាលាក៏ដូច ជានៅក្នុងសង្គម។

នៅក្នុងឱកាសនោះដែរសាលាមានកម្មវិធីចែកអំណោយកង់ដល់សិស្សឆ្នើមជាប់លេខ 1ចំនួន 12 រូបដែលជា អំណោយរបស់សប្បុរសជនមកពីរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក និងចែកសម្ភារៈសិក្សាដល់សិស្សចំនួន 284 នាក់ផងដែរ។ កង់ចំនួន 12 គ្រឿងរួមទាំងសម្ភារៈសិក្សាដែលបាននាំមកចែកដល់សិស្សចំនួន 284 នាក់នៃសាលាបឋមសិក្សាវត្តព្រះពុទ្ធនៅពេលនេះបានដឹកនាំដោយលោកចំរើនរដ្ឋានិងលោកស្រីគឹមចាន់ដារ៉ាដែលបានរៃអង្គាសថវិកាពីសប្បុរសជននៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិកយកមកចែកដល់សិស្សនៅសាលាបឋម សិក្សាវត្តព្រះ ពុទ្ធ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation