គម្រោងបើករោងចក្រថ្មីចំនួន៣ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត សរុបទុនវិនិយោគជិត២ពាន់លានដុល្លារ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គម្រោងបើករោងចក្រថ្មីៗចំនួន៣ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជិត២ពាន់លានដុល្លារអាមេរិក និងបង្កើតការងារថ្មីបានចំនួន ១១,១៩២កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖

១៖ ក្រុមហ៊ុន CAPITAL MINERAL RESOURCES INVESTMENT CO.,LTD. គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ១១.៩៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៣កន្លែង។

២៖ ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO.,LTD. គម្រោងសាងសង់ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១.៨៧ប៊ីលានដុល្លារអាមេរិក (១.៨៧ពាន់លានដុល្លារ) និងអាចបង្កើតការងារបាន ៩,៥១៥កន្លែង។

៣៖ ក្រុមហ៊ុន ROYAL CERA CO.,LTD. គម្រោងបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ១៥.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,២២៤កន្លែង។

៤៖ ក្រុមហ៊ុន TROPICAL FRUIT ASIA (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២៧ ឃុំពើក ស្រុងអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៨០កន្លែង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation