សម្ដេច ស ខេង ៖ អ្នកដែលបំផុសចលនា ឲ្យកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) គឺជាការប៉ុនប៉ងដ៏អាក្រក់បំផុត របស់អ្នកនយោបាយអគតិមួយចំនួន នៅក្រៅប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះបានអញ្ជើញ ក្នុងពិធីប្រគល់រថយន្ដជូនស្នងការនគរបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកថា អ្នកដែលបំផុសចលនា ឲ្យកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទពីកម្ពុជា លើកលែងតែអាវុធ (EBA) គឺជាប៉ុនប៉ងដ៏អាក្រក់បំផុត របស់អ្នកនយោបាយអគតិមួយចំនួន នៅក្រៅប្រទេស ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងទៀតថា “ទាក់ទងបញ្ហា EBA នោះគឺជាការប៉ុនប៉ងរបស់អ្នកនយោបាយ ដែលយើងចាត់ទុកថា អគតិ មិនបានគិតផលប្រយោជន៍ ប្រជាជនជាធំ ដើរឆ្កឹះឆ្កៀលបំផុសចលនាខាងក្រៅ ក៏ដូចជាខាងក្នុង ដើម្បីធ្វើម៉េចរាំងខ្ទបបញ្ហាហ្នឹង ដោយយើងលើកហេតុផលនេះ ហេតុផលនោះមកសំអាង”។

សម្តេចបន្តថា ទាំងនេះគឺជាសកម្មភាពមួយមិនមែន ដើម្បីផលប្រយោជន៍ជាតិទេ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។

នាឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់ស្ថាប័នទាំងអស់ ដែលចំណុះឲ្យក្រសួងមហាផ្ទៃ ត្រូវធ្វើការទៅតាមអ្វីដែលច្បាប់កំណត់ ហើយមិនត្រូវបំពានសមត្ថកិច្ចគ្នានោះឡើយ។

ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីសម្ដេចមើលឃើញថា កន្លងទៅមានស្ថាប័ន អង្គភាពមួយចំនួន ហាក់មានចន្លោះប្រហោងនៅពេលបំពេញការងារ ដោយមិនបានបែងចែកសមត្ថកិច្ចគ្នាឲ្យបានច្បាស់លាស់ ដូច្នេះនៅពេលអនុវត្តការងារហាក់មិនសូវមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ការកំណត់តួនាទី ភារកិច្ច និងរបៀបរបរធ្វើការងារ គឺជាការសំខាន់ ហើយអ្នកណាមានតួនាទីអី ត្រូវអនុវត្តតាមនោះកុំបំពាន ដើម្បីធានការសាមគ្គីក្នុងអង្គភាព៕អត្ថបទ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation