លោកជំទាវ មែន សំអន ក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ចាមយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីរោងចក្រដើម្បីទប់ស្កាត់ ការឆ្លងវីរ៉ុសកូរ៉ូណាថ្មី
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបញ្ជាក់ថា ជាមួយគ្នានេះលោកជំទាវ ម៉ែន សំអនបានក្រើនរំលឹក ដល់ មណ្ឌលសុខភាព មន្ទីរសុខាភិបាល និងអជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីរោងចក្រពីព្រោះខេត្តកំពង់ ចាមក៏មានកម្មករកម្មការនី ជាង៣ម៉ឺននាក់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រនានា ដែលមមានថៅកែរោងចក្រ ជាជនជាតិចិន។ 

ការក្រើនរឹលឹកខាងលើនេគឺធ្វើឡើងនៅក្នុងឱ កាសដែលលោកជំទាវ ម៉ែន សំអនបានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវ ស្តូបមិត្តភាពកម្ពុជា-វៀតណាម១កន្លែង រួមជាមួយនិងសមិទ្ធផល មួយចំនួនទៀត ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ លោកជំទាវ ម៉ែន សំអន ក៏បាន បញ្ជាក់ទៀតថា ប្រទេសកម្ពុជាយើងក៏បានរក ឃើញករណី កើតជំងឺកូរូណានៅខេត្ត ព្រះសីហនុផងដែរ  ហើយវាជាជំងឺថ្មីមួយគ្រោះថ្នាក់ខ្លាំង និងបានកើតឡើង ចេញពីប្រទេសចិន និងបានបន្តរីករាលដាលដល់ប្រទេសមួយចំនួន ហើយប្រសិនបើ មានបញ្ហាកើតឡើងត្រូវ បញ្ចូនទៅកាន់មន្ទីរពេទ្យឲ្យទាន់ពេលវេលា។ 

ឆ្លៀតក្នុងឱកាសក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវ ស្តូបមិត្តភាព កម្ពុជា-វៀតណាមខាងលើនេះបន្ទាប់ពីភាគ វៀតណាម បានលើកឡើងពីចំណងមិត្តភាពកម្ពុជា វៀតណាមរួចមកេកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាមស្ដូបនេះ គឺជានិម្មិតរូប នៃការរំលឹកគុណ ចំពោះ ការធ្វើពលីកម្មអាយុជីវិត របស់វីរៈយុទ្ធជន ស្ម័គ្រចិត្ត វៀតណាម ជាពិសេសរំលឹកពីគុណូបការៈ របស់វីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុ រំដោះប្រទេសកម្ពុជាឲ្យរួចចាកផុតពីរបបប្រល័យ ពូជសាសន៍ប៉ុលពត និងជាការបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាពជាអមតៈរវាងប្រជាជន នៃប្រទេសទាំ២ផងដែរ៕ដោយ៖ហ៊ាង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation