ស្ថានភាពអ្នកជំងឺរលាកសួត បង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ
| ព័ត៌មានជាតិ
SHARE

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។

ក្រសួងសុខាភិបាល បានរកឃេីញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយ។ 

មន្រ្តីជំនាញ នឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ គ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។

សូមជំរាបថា ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិរុសបង្កឡើងដោយ ជំងឹរលាកសួតប្រទេសថ្មី លើបុរសជនជាតិចិនម្នាក់កំពុងស្នាក់នៅបណ្តោះអាសន្ន នៅខេត្តព្រះសីហនុ។

កាលពីយប់ថ្ងៃទី២៧មករា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាបានរកឃេីញជំងឺរលាកសួតបង្កឡេីង ដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី លេីអ្នកជំងឺម្នាក់ជាលេីកដំបូង ។ អ្នកជំងឺជាជនជាតិចិន ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វេីដំណេីរមកពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ។ គាត់ចេញដំណេីរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ចេញរោគសញ្ញា ២៥ មករា (គ្រុនក្តៅ ហៀរសំបោរ)យកវត្ថុវិភាគ ២៦ មករា និង វិជ្ជមាន ២៧ មករា ដោយវិទ្យស្ថាន ប៉ាស្ទ័រ ស្ថានភាពជំងឺនៅនឹងធម្មតា។

សូមជំរាបទៀតថា វិធានការ នៃការការពារជំងឺនេះ ក្រសួងបានដាក់គាត់ក្នុងបន្ទប់ដោយឡែកមន្ទីរពេទ្យ ដាក់អ្នកប៉ះពាល់ទាំងអស់តាមដានសុខភាព បាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ។ តាមរកអ្នកប៉ះពាល់ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។

ពត៌មានបន្ថែមសូមទាក់ទង ១១៥

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation