សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ឱ្យនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅទីនោះ ក្នុងករណីមានអ្វីកើតឡើង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ អោយចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) លើFacebook ផ្លូវការ គឺមាននិស្សិតដែលរៀននៅប្រទេសចិន បាន Comment ចូលដោយជម្រាបជូនសម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំបាទជានិស្សិតដែលកំពុងសិក្សា នៅខេត្តអានហួយ ទីក្រុង Hefei នៅប្រទេសចិន ហើយស្ថានភាពនៅទីនេះ យើងមិនដឹងថា វានឹងល្អប្រសើរ ឬយ៉ាងណាទេ ដោយនៅទីនេះ មានអ្នកជម្ងឺដែលឆ្លងមានប្រមាណ៤០នាក់ សង្ឃឹមថាស្ថានភាព នឹងល្អប្រសើរ ជាពិសេសខ្ញុំសង្ឃឹមថា វីរីស នេះ នឹងមិនរាលដាលដល់កម្ពុជាចុះ»។ ក្រោយមកសម្តេចតេជោ ហ៊ុន សែន ក៏បាន Comment តបវិញថា៖ «សូមក្មួយ និងនិស្សិតខ្មែរ សិក្សានៅប្រទេសចិន ថែរក្សាសុខភាពអោយបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»។

សូមរម្លឹកថា៖ ទន្ទឹមគ្នានឹងការអំពាវនាវដល់ជនរួមជាតិកម្ពុជា ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) សម្តេចតេជោ ហ៊ុន សែន បាន Comment នៅលើ Facebook ដោយអំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើង។
ឆ្លើយនឹង Comment របស់និស្សិតខ្មែរម្នាក់ដែលសិក្សានៅខេត្តអានហួយ ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បាន Comment តបនៅក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «សូមក្មួយនិងនិស្សិតខ្មែរសិក្សានៅប្រទេសចិន ថែរក្សាសុខភាពឱ្យបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»។
សូមបញ្ជាក់ថា យោងតាមសារព័ត៌មានរបស់ចិន និងបណ្តាញព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន។
ប្រទេសសិង្ហបុរី ករណីឆ្លងបានកើនឡើងដល់ ៤ករណី ថៃ ៧ករណី វៀតណាម ២ករណី ខណៈកម្ពុជាមិនទាន់មានករណីឆ្លងជំងឺដ៏កាចសាហាវនេះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation