ព័ត៌មានជាតិ

សម្តេចតេជោ​ ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០

image

សម្តេចតេជោ ហ៊ុនសែន និងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី ២៤ មករា នេះ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និង ទៀន… ដើម្បីចៀសវាងកុំអោយមានអគ្គីភ័យកើតឡើងដែលធ្វើអោយរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។

ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា​ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។

សម្តេចនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០ នេះតទៅ!

អរគុណសន្តិភាព