ខេត្តព្រះសីហនុ ៖ ពិធីបុណ្យចូលឆ្នាំមានបងប្អូនកាត់ខ្សែស្រឡាយចិន នាំគ្នាទៅទិញនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់និងគ្រឿងសែន
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០នេះនៅតាមបណ្ដាទីផ្សារ ក្នុងក្រុងព្រះសីហនុសង្កេតឃើញបងប្អូនកាត់ខ្សែស្រឡាយចិនក៏ដូចជាជនជាតិចិននៅតែបន្តនិញនូវសម្ភារៈបន្លែត្រីសាច់ ដើម្បីយកទៅ សែនព្រេងតាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់។

ការ លក់ដូរនៅក្នុងផ្សារ បងប្អូនអាជីវករ បានលើកឡើងផ្សេងៗគ្នាថាបងប្អូនខ្លះ លក់មិនសូវដាច់ ហើយបងប្អូនខ្លះលក់ដាច់ទៅតាម ម្ហូបអាហារដែលបងប្អូនចិនត្រូវការយកទៅធ្វើម្ហូបនិងសែនព្រេង ដូចជាសាច់ជ្រូកមាន់ទាក៏ដូចជា គ្រឿងសមុទ្រគ្រៀមគឺមានការលក់ដាច់ច្រើនតម្លៃទៀតសោតក៏មានការឡើងថ្លៃជាងថ្ងៃធម្មតា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋ សង្កេតឃើញថា ការដាក់លក់នៅ ដើមអង្គាសីលក៍ដូចជា ដើមផ្កា ដើមក្រូចផ្សេងៗមិនសូវជាមានដាក់លក់ច្រើន ដូចបណ្ដាឆ្នាំកន្លងទៅនោះទេនៅមុខផ្សារលើ។

ទាក់ទងនឹងការដាក់លក់នៅដើមអង្គាសីលក៏ដូចជាដើមផ្កាផ្សេងៗនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះដែរអ៊ំស្រីម្នាក់ដែលជាអ្នកលក់ផ្កានៅតាមបណ្ដោយផ្លូវអូរ១ មានការរអ៊ូរទាំ បានលើកឡើងថាឆ្នាំនេះ ពួកគាត់លក់មិនសូវដាច់នោះទេ ហើយគាត់មានការខាតប្រាក់កាសជាច្រើនដោយពួកគាត់បានទិញ ក្រូចមកពីប្រទេសវៀតណាម១ផើងក្នុងតម្លៃ ២០០ដុល្លារហើយមកដល់ថ្ងៃនេះលក់ចេញវិញក្នុងតម្លៃតែ ១៧០ឬ ១៨០ដុល្លារក៏គ្មានអ្នកទិញផងដូចនេះពួកគាត់លើកឡើងថាឆ្នាំនេះគឺខុសប្លែកពីឆ្នាំកន្លងទៅ ព្រោះការលក់ដូររបស់ពួកគាត់មានការខាតបង់ច្រើនដោយមិនសូវមានអ្នកនិយមចូលចិត្តទិញ ដូចជាដើមអង្គាសីលដើមផ្កា ដើមក្រូចយកទៅតាំងក៏ដូចជាលំអរនៅលំនៅដ្ឋានរបស់ពួកគេ។

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះដែរបញ្ហាសន្តិសុខសណ្តាប់ធ្នាប់តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានលើកឡើងថា នៅតាម បណ្ដា ទីប្រជុំជនផ្សារតាមដងផ្លូវសាធារណៈតាមទី កំសាន្តផ្សេងៗជាពិសេសនៅតាមតំបន់ឆ្នេរ កម្លាំងសមត្ថកិច្ច បានល្បាតប្រចាំការ ២៤ម៉ោងលើ ២៤ ម៉ោងដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំនេះមាន សុខសុវត្ថិភាព ទន្ទឹមនឹងនោះលោកក៏បានសំណូមពរឲ្យបងប្អូនភ្ញៀវទេសចរដែលមកលេងក្រុងនៅខេត្តព្រះសីហនុការបើកបរដោយមានការប្រុងប្រយ័ត្នចេះយកយល់និងអធ្យាស្រ័យគ្នាដើម្បីឲ្យដំណើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះទទួលបានភាពសប្បាយរីករាយទាំងអស់គ្នា និងបងប្អូនប្រជាពលរដ្ឋដែលកាត់សែស្រឡាយចិនទាំងអស់ក្នុងឱកាសនៃការសែនព្រេងផ្សេងៗសូមមានការប្រុងប្រយ័ត្នបញ្ហាភ្លើង ដូចជាការអុជធូបអុចទានក៏ដូចជាការប្រើប្រាស់នូវគ្រឿងចរន្តអគ្គិសនីផ្សេងៗមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាព ក្នុងហេតុការណ៍គ្រោះអគ្គីភ័យផ្សេងៗកើតឡើងជាយថាហេតុ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation