ទូតរ៉ូម៉ានី ស្វែងរកកិច្ច សហការពង្រឹងលើការវិនិយោគនិងពាណិជ្ជកម្មជាមួយកម្ពុជា
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ជាមួយ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកបណ្ឌិត Emil Ghitulescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានីប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម។

គោលបំណងនៃជំនួបនេះធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចជាទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។ ទន្ទឹមនឹងនេះ នាខែមេសាខាងមុខនេះ ប្រទេសរ៉ូម៉ានី នឹងមានការរៀបចំពិព័ណ៌ពាណិជ្ជកម្មនៅប្រទេសវៀតណាម បន្ទាប់ពីពិព័ណ៌នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចឆ្លើយតប ឧកញ៉ា ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត Emil Ghitulescu។ ឧកញ៉ា អគ្គនាយក ក៏បានស្នើអោយប្រទេសរ៉ូម៉ានី សហការការវិនិយោគជាមួយធុរជនកម្ពុជា លើវិស័យជាច្រើនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម ប្រេង និង ឧស្ម័ន ជាដើម។

គួរជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាទីក្រុងប៊ូគូរ៉េស ប្រទេសរ៉ូម៉ានី។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation