សម្តេចវិបុលសេនា អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតដើម្បីសម្រេចជោគវាសនាប្រទេសទេសជាតិដោយជ្រើសរើសគណបក្សនយោបាយណាដែលមានសមត្ថភាពថែរក្សាស្ថិរភាពនយោបាយ និងទប់ស្កាត់សង្គ្រាមមិនឱ្យកើតមានដូចអតីតាល
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី១៣ខែមិថុនានេះសម្តេច វិបុលសេនាភក្តីសាយ ឈុំប្រធាន ព្រឹទ្ធសភាអញ្ជើសម្ពោធ សមិទ្ធិផលនានាក្នុងវត្ត ចំការខ្សាច់ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។

សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាមានប្រសាសន៏លើកឡើងថា ពិធីសម្ពោធ សមិទ្ធិផលនានាក្នុងវត្តចំការ ខ្សាច់នៅពេលនេះស្របពេលការបោះ ឆ្នោតតំណាងរាស្ត្រនីតិកាលទី៦និងមកដល់ថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៨ ។


រយៈពេល២០ឆ្នាំកន្លងមកនេះប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ។
សម្តេចវិបុលសេនាភក្តីសាយ ឈុំ មានប្រសាសន៏បន្តទៀតថា សមិទ្ធិ ផលទាំង អស់នេះនៅវត្តចំការខ្សាច់បង្ហាញពីការរីចំរើនផ្នែកព្រះពុទ្ធសាសនាហើយត្រូវចូលរួមថែរក្សាសមិទ្ធិផលក្នុងវត្តនេះទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយៗ ។ចូលរួមថែរក្សាសាមគ្គីភាពជាមួយសាសនាផ្សេងមទៀតតាមគោលការណ៏សុខដុមសាសនារបស់រាជរដ្ឋា ភិបាល។


សម្តេចវិបុលសេនាភក្តីសាយ ឈុំ មានប្រសាសន៏ នៅសល់៤៧ថ្ងៃទៀតទេដល់ថ្ងៃបោះឆ្នោត ដែលជាកាបោះឆ្នោតត្រឹមត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ មានគណបក្សនយោបាយចំនួន២០។
រាជរដ្ឋាភិបាលមានការប្តេជ្ញាថែរក្សាសន្តុសុខ ស្ថេរភាពដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិភាព គ្មានអំពើហង្សាសេរី យុត្តិធម៌ ដែលទាំងអស់គ្នា អាចទទួលយកបាន។
ជាពិសេស ជាងនោះទៅទៀតព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ព្រះអង្គបានប្រោសប្រទានព្រះរាជ សារអំពាវនាវឲ្យជនរួម ជាតិទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោត បំពេញកាតព្វ កិច្ចជាប្រជាពលរដ្ឋស្រប តាមរដ្ឋធម្មនុញ្ញ បានជ្រើស រើសគណបក្សណាមួយដែលពេញ ចិត្ត ដោយមិនមានចាប់បង្ខំទេ។


នាឱកាសនោះដែរ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៏អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីសម្រេចជោគវាសនា នុងប្រទេសទេសជាតិដោយជ្រើសរើសគណបក្សនយោបាយណាដែលមានថ្នាក់ដឹកនាំ មានសមត្ថភាព ថែរក្សាស្ថេរភាពនយោ បាយ និងមានសមត្ថភាពបន្តជំរុញសាងប្រទេសជាតិមានអភិវឌ្ឍ គ្មានកើតឡើង វិញគ្មានសង្គ្រាមដូចអតីតកាលឡើយ។

យោងតាមរបាយការណ៏របស់ព្រះ ចៅ អធិការវត្តចំការខ្សាច់ បង្ហាញថា-ឯកឩត្តមលី ឆេង សមាជិសភាមណ្ឌលភ្នំពេញ អគ្គនាយកប៊ែលធីគ្រុបនិងជា ប្រធានក្រុមកាងារចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌ ដង្កោរាជធានីភ្នំពេញ និងលោកជំទាវប៊ូ អ៊ា រួមជាមួយ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត មាន សទ្ធាជ្រះថ្លារួមគ្នាកសាងសំណង់ដែលជាសមិទ្ធុផលនានាត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់នៅពេលនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation