ក្រសួងអប់រំអំពាវនាវឱ្យគ្រប់គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាល ចំពោះបុគ្គលិកអប់រំនិងសិស្ស ដែលអវត្តមានក្នុងកំលុងបុណ្យចូលឆ្នំាចិន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ៖ ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសនៅថ្ងៃនេះថា បុណ្យចូលឆ្នំាចិនមិនស្ថិតនៅពប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចំាឆ្នំា២០២០ នោះទេ។នេះបើយោងតាមមាត្រា៤ នៃអនុក្រឹត្យលេខ១១២ អនក្រ បក ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចំាឆ្នំា២០២០ ដែលចុះហត្ថលេខានៅនៅថ្ងៃទី២ ខែសីហា ឆ្នំាំ២០១៩ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

 ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ប្រាប់CNCថា ក្រសួងអប់រំ យុវជន និងកីឡា បានណែនំារួចហើយទៅដល់គ្រឹះស្ថានសិក្សាទំាងអស់ឱ្យអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទពិភពលោក តំបន់ និងជាតិ។ មាតាបិតាត្រូវលើកទឹកចិត្តកូនឱ្យមករៀនជាប្រចាំ។

អ្នកនាំពាក្យក្រសួងអប់រំ អះអាងថា យោងតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវរួចហើយ មាតាបិតា មិនគួរដាក់ការធ្វើដំណើរកំសាន្តប៉ះចំថ្ងៃកូនសិក្សានោះទេ ។

គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបើកទ្វារដំណើរការជាប្រក្រតី នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន ។

ឯកឧត្តមបណ្ឌិត រស់ សុវាចា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវឱ្យគ្រប់គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាល ចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមានក្នុងអំឡុងបុណ្យចូលឆ្នំាចិន៕ដោយ៖អោម ចែតចន្ទ័ណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation