សមាជិកសភាអាមេរិកបញ្ជាក់ពីការគោរព អធិបតេយ្យភាពកម្ពុជា និងបន្តពង្រឹងកិច្ចសហការជាមួយកម្ពុជា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំនៅទីស្តីការក្រសួងការបរទេស។

 គណប្រតិភូសភាអាមេរិក ដឹកនាំដោយលោក ម័រ តុន សមាជិកសភាមកពីគណប្រជាធិបតេយ្យ។

គណប្រតិភូសភាអាមេរិក ដឹកនាំដោយលោក ម័រ តុន សមាជិកសភាមកពីគណប្រជាធិបតេយ្យ។ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ១នាក់និងសមាជិកសភាមកពីគណបក្សសាធារណ រដ្ឋ២នាក់។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិឯកឧត្តមកុយ គួង បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីជំនួបចប់ថា-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍នៅដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកមកកម្ពុជា ស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិកប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងធ្វើយ៉ាងណាជម្រុញឲ្យទំនាក់ ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ខាងភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ថា -កន្លងមកនេះ រដ្ឋាភិបាល និងរដ្ឋាភិបាល ធ្វើការជាមួយគ្នា ពេលនេះប្រតិភូតំណាង រាស្ត្រសហរដ្ឋអាមេរិកដែលមកកម្ពុជាក៏បញ្ជាក់ថា- មិនត្រឹមតែរដ្ឋាភិបាលទេ គឺទាំងសភាអាមេរិកក៏មានចេតនាយ៉ាងខ្លាំងក្នុងការលើកស្ទួយទំនាក់ទទំនងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ឯកឧត្តមកុយ គួង បានបន្តថា ភាគីទាំង ពីរ បានពិភាក្សាថា តើត្រូវធ្វើយ៉ាងណាទៀតដើម្បីឲ្យប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនងកាន់តែល្អប្រសើរ។ ភាគីខាងសហរដ្ឋអាមេរិកបានបញ្ជាក់ថា- ការខិតខំធ្វើឲ្យទំនាក់ទំនងល្អប្រសើរនេះ ដោយសហរដ្ឋអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់កម្ពុជា។ 

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តទៀតថា -ទាក់ទងបញ្ហាមួយចំនួន គឺសហ រដ្ឋអាមេរិកបានលើកឡើងអំពីពាក្យចចាមអារាមដែលនិយាយថា នឹងមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះ គឺឯកឧត្តម

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ថា នេះគ្រាន់តែពាក្យចចាមអារាមទេ ហើយកម្ពុជាទោះបីជាមានសិទ្ធិអធិប តេយ្យក្នុងការការពារអធិបតេយ្យភាព បូរណភាពរបស់ខ្លួនក៏កម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណានៅលើទឹកដីកម្ពុជាទេ គឺកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន។

អ្នកនាំពាក្យបញ្ជាក់ថា- ភាគីទាំងពីរក៏បានពិភាក្សាអំពីដំណើរការកាត់ក្តីរបស់លោកកឹម សុខា ផងដែរ ដោយឯកឧត្តម ឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅភាគីសមាជិកសភាសហរដ្ឋអាមេរិកថា ការប្រព្រឹត្តទៅនៃសវនាការកាត់ក្តីលោកកឹម សុខា ដោយមានតម្លាភាពច្បាស់ ដោយមានការចូលរួមពីតំណាងស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល សារព័ត៍មាន និងគណបក្សនយោបាយ ចូលរួមស្តាប់សវនាការ។

 ចំពោះទទំនាក់ទំនរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា គឺកម្ពុជាសម្តែងនូវបំណងរឹងមាំច្បាស់លាស់ក្នុងការធ្វើឲ្យទំនាក់ ទំនងបានល្អ ជាពិសេសសម្តេចតេជោ ហ៊ុនសែន គឺជាមេដឹកនាំទី១ ក្នុងប្រទេសអាស៊ាន ដោយឆ្លើយតបជាអវិជ្ជមានរបស់លោកប្រធានាធិបតីអាមេរិក ដែលអញ្ជើញ ថ្នាក់ដឹកនាំអាស៊ានទាំងអស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ទៅគណៈប្រតិភូសភាអាមេរិកថា- កម្ពុជាមិនមានចេតនាចាត់ ទុកប្រទេសណាមួយធ្វើជាសត្រូវទេ គឺកម្ពុជាពង្រីកមិត្ត និងរក្សាមិត្ត ហើយខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងសកល លោក។ ហើយអរគុណដល់ភាគីអាមេរិកដែលកន្លងមកអាមេរិកបានផ្តល់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម (GSP) និងជំនួយផ្សេងៗទៀតមកកម្ពុជា។

ចំណែកសភាអាមេរិកបានកត់សម្គាល់ឃើញថា រយៈពេលដ៏ខ្លីមកដល់បច្ចុប្បន្ននេះ កម្ពុជាបានដើរលើផ្លូវអភិវឌ្ឍប្រទេស ជាតិបានយ៉ាងលឿន និងធ្វើឲ្យប្រទេស ជាតិរីកចំរើនសុខ សាន្ត៕អត្ថបទ÷វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation