លោក ឆាង យុ សម្តែងអំណព្រះគុណ ចំពោះព្រះមហាក្សត្រ ដែលប្រទានលិខិតសរសើរ ជូនបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា១៦រូប 
| ព័ត៌មានជាតិ
SHARE

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃនេះ បានព្រះរាជប្រទានលិខិតសរសើរ ដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន១៦រូប ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើដល់បុព្វហេតុនៃការអប់រំពីអំពើប្រល័យពូជសាសន៍។

ទូលតបទៅនឹងព្រះរាជលិខិតខាងលើ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សូមអរព្រះគុណជាអនេកចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលតែងតែយកព្រះទ័យទុកដាក់ និងប្រទានការគាំទ្រដល់បុគ្គលិក និងការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជារៀងរហូតមក។

បុគ្គលិកទាំង១៦រូប បានបំពេញការងារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈកាលជាងមួយ ឬពីរទសវត្សរ៍មកហើយ ក្នុងនោះរួមមាន៖ សូ ហ្វារីណា, ឆេង វេង, ឯម ឆាត, ឡុង អូន, ឡុង ដានី, លី សុខឃាង, លី សុខចំរើន, មាស ប៊ុនថាន, ម៉ម សុផាត, អ៊ុច សុវណ្ណ, ផេង ពង្សរ៉ាស៊ី, រស់ សំពៅ, សុខ វណ្ណៈ, សោម ប៊ុនថន, យ៉ាន់ នីកូឡា និង យិន នាន។ បុគ្គលទាំង១៦រូប មានមុខងារផ្សេងៗគ្នា រួមបញ្ចូលទាំងអ្នកដែលកាន់តំណែងគ្រប់គ្រង បុគ្គលិកទូទៅ ក៏ដូចជាបុគ្គលិកថែទាំ និងសម្អាតការិយាល័យចំនួនពីររូបថែមទៀតផង។

គោលបំណងនៃព្រះរាជលិខិតនេះ គឺដើម្បីព្រះរាជទានអំណរសាទរ និងការកោតសរសើរ ចំពោះបុគ្គលិកដែលបានបំពេញការងារ «អស់រយៈកាលជាង១០ឆ្នាំកន្លងមកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា»៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation